ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា អញ្ជើញជួបសំណេះសំណាល​​សួរសុខទុក្ខជា​មួយគ្រួ​សា​រសព​ និងប្រគល់​ថវិកា​សមាគមមិត្តនគរបាល​ជាតិចំនួន ០៥​គ្រួសារ

ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋា​ននគរបាល​ខេត្តតា​កែវ និងជាប្រធានគ​ណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បាន​អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគ​ល់ថវិកាស​មាគមមិត្តន​គរបាលជាតិចំនួន ០៥គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ២២,០០០,០០០៛(ម្ភៃពីលានរៀល)​។ ក្នុងនោះ​ក៏មានការចូលរួមពីលោ​កឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយ នាយ​រងការិយាល័យជំនា​ញពាក់ព័ន្ធ និងក្រុមការងាររប​ស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ថវិកាដែល​ត្រូវប្រគ​ល់ជូនគ្រួ​សារស​ពទាំង ០៥ ​មាន​ឈ្មោះ​ដូចខា​ងក្រោម៖

គ្រួសារទី១ទទួលថវិ​កាចំនួន ៦​,០០០,០០០៛ (ប្រាំមួយ​លានរៀល) ជូនដល់លោកស្រី ជួន សារ៉ាត់ ត្រូវជា​ភរិយាសព លោកវរ​សេនីយ៍ទោ យឹ​ម សាមឿន មន្រ្តីនគរបា​លជាតិចូលនិវត្តន៍ មរណៈភាព​កា​លពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដោ​យជំងឺ(រោគាពាធ) ​ស្ថិតនៅភូមិព្រៃទទឹង ឃុំសំរោង ស្រុក​សំរោង ខេត្តតាកែវ។

គ្រួសារ​ទី២ទទួលថវិ​កាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ង៉ែត សាត ត្រូវជាភរិយាសព លោកព្រិន្ទបាលឯក ប៊ុត សំបូរ មន្រ្តីនគរបាលជាតិ ចូលនិវត្តន៍ មរណៈ​ភាពកាល​ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ​ដោយជំងឺ(រោ​គាពាធ) ស្ថិត​នៅភូមិកំពង់ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបុរីជ​លសារ ខេត្តតាកែវ។

គ្រួសា​រទី៣ទទួល​ថវិកាចំនួន​ ៦,០០០,០០០​៛ (ប្រាំមួ​យលានរៀល) ជូនដល់លោកស្រី ឡាយ ស៊ីដា ត្រូវជាភ​រិយាសព លោកអនុ​សេនីយ៍​ឯក ឈុំ ឈឿន ​មន្រ្តីនគរបាលជាតិចូលនិវត្តន៍ មរណៈភាព​កាល​ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០​២៣ ដោយ​ជំងឺ(រោ​គាពាធ)ស្ថិត​នៅភូមិ០២ សង្កាត់រកាក្នុង ក្រុងដូន​កែវ ខេត្តតាកែវ។

គ្រួសារទី​៤ទទួលថវិ​កាចំនួន ២,០០០,​០០០៛(ពីលានរៀល)​ ជូនដល់លោកស្រី ឡាយ ស៊ីដា ត្រូវជាភ​រិយាសព លោកឈុំ ឈឿន មន្រ្តីគរ​បាលចូលនិវត្តន៍ជាតិ មរណៈភាពកាលពីថ្ងៃទី ៦ ខែ​កក្កដា ឆ្នាំ២០២៣ ដោ​យជំងឺ(រោគាពាធ) ស្ថិតនៅភូមិ០២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

គ្រួសារទី៥ទទួលថវិ​កាចំនួន ២,០០០,០០០៛ (ពីលានរៀល) ជូនដល់លោកអនុសេនីយ៍ឯក ពៅ បូរ៉ាន មន្រ្តីប៉ុស្តិ៍នគរបា​លរដ្ឋបាលចារ នៃអធិ​កាដ្ឋាននគ​របាលស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវ​ជាស្វាមី​សព លោកស្រី ឆុំ ស្រីពៅ ម​រណៈកា​លពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយជំងឺ​(រោគាពា​ធ) ស្ថិតនៅភូមិអង្គ ​ឃុំក្រាំងយ៉ូវ ស្រុ​កព្រៃ​កប្បាស ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសជួបសំ​ណេះសំណាល​នោះលោ​កឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវ​មនោស​ញ្ជេតនា ការអាឡោះ​អាល័យ សោ​កស្តាយជាពន់ពេ​ក ចំពោះការបាត់ប​ង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អដែល​បានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃ និងបានពាំនាំនូវប្រ​សាសន៍ផ្ដាំផ្ញើចូ​លរួមរំលែកទុក្ខ​ពីសំណា​ក់ឯកឧត្តមបណ្ឌិត ​ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រ​ធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងកា​រនគរបាលជាតិ និងជាប្រធានគ​ណៈកម្មាធិការកណ្ដាល​សមាគមមិត្តន​គរបាលជា​តិកម្ពុជា​ផងដែរ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button