ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ម៉ូតូ និងម៉ូតូបុកគ្នាយ៉ាងពេញទំហឹង បណ្តាលរបួសធ្ងន់២នាក់ នៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចមានមនុស្ស២នាក់បានរងរបួសធ្ងន់ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹងកាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅមុខសាលារៀនពង្រ ស្ថិតនៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបានឲ្យដឹងថា៖នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានយុវជនម្នាក់អាយុ១៥ឆ្នាំ បានបើកម៉ូតូម៉ាក់ហុងដាឌ្រីមពាក់ផ្លាក់លេខបាត់ដំបង1B.4703 បានបើកចេញពីផ្ទៈឡើងមកផ្លូវធំ ហើយក៏ស្រាប់តែមានម៉ូតូម៉ាក់ស្កូពីសេរីឆ្នាំ២០២៣ គ្មានផ្លាក់លេខដែលបើកបរទិសក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតខាងលើក៏បានបុកពេញទំហឹង បណ្តាលរបួស២នាក់សន្លប់ស្តូកស្តឹង អ្នកបើកបរម៉ូតូស្កូពីត្រូវបានអ្នកបើកបររថយន្តកាំម៉ារីឆ្លាមតាមក្រោយបានដឹកទៅមន្ទីពេទ្យ និងយុវជនរងគ្រោះសាច់ញាតិដឹកទៅកាន់មន្ទីពេទ្យ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងសិរីសោភ័ណ ដែលបានចុះមកកន្លែងកើតហេតុធ្វើការពិនិត្យវាស់វែងបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺបណ្តាលមកពីយុវជនម្នាក់ជិៈម៉ូតូហុងដាឌ្រីមបើកចេញពីផ្ទៈឡើងផ្លូវធំត្រូវបានអ្នកជនម៉ូតូស្កូពីរបើកក្នុងល្បឿនមិនប្រយ័ត្នបានបុកពេញទំហឹងបណ្តាលអោយរបួស២នាក់ធ្ងន់ និងម៉ូតូខូចខាតធ្ងន់ទាំង២គ្រឿង ក្រោយធ្វើការវាស់វែងហើយបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីដោះស្រាយគ្នាតាមច្បាប់។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា៖ក្រុមអ្នកស៊ីឈ្នួលជិៈម៉ូតូគេចពន្ធចេញពីព្រំដែនចូលមកស្រុក គឺបើកបរលឿងព្រោះគេចពីសមត្តកិច្ចជំនាញ ទើបបង្កគ្រោះថ្នាក់ចរាចរណ៍កើតឡើងបែបនេះ ហើយនេះជាលើកទី២ហើយនៅចំណុចគ្រោះថ្នាក់ចរាចរណ៍កើតឡើងដែលក្រុមស៊ីឈ្នួលបើកម៉ូតូពីព្រំដែនចូលមកក្រុង ហើយកាលពីលើកទី១ បានបុកស្ត្រីចំណាស់ម្នាក់បណ្តាលរបួសមិនទាន់ដោះស្រាយបញ្ចប់ផង ពេលនេះបុកជាលើកទី២ បណ្តាលរបួសយុវជនម្នាក់ទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button