ព័ត៌មានជាតិ

ពិធីបិទវគ្គនៃ​ការបំបួស កុលបុត្រកុល​ធីដា សីលវ័ន សីលវន្តី សរុបចំនួន ៣០០អង្គ/នាក់ នៅ​ក្នុងវត្ត​ជ្រាប់​ចាស់

(បន្ទាយមានជ័យ)៖នាចុងសប្តាហ៍កន្លងទៅថ្មីៗ​នេះ លោក ឃ្លោក នួយ អភិបា​លរងខេត្ត​បន្ទាយ​មានជ័យ អមដំណើ​រដោយលោក បៀវ ថាន ប្រធានមន្ទីរធម្មការ​និងសាសនា​ខេត្ត បានអញ្ជើញជាអ​ធិបតីក្នុងពិធីបិទវគ្គនៃ​ការបំបួស កុលបុត្រកុល​ធីដា សីលវ័ន សីលវន្តី សរុបចំនួន ៣០០អង្គ/នាក់ មកពី​ទីជិតឆ្ងាយ។ពិធីនេះ បានធ្វើឡើងនៅវត្តសុវណ្ណបុព្វ​តាវនារាម ជ្រាប់ចាស់​ស្ថិតនៅក្នុង​ឃុំជប់វារី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីអប់​រំសីលធម៌ ​ចរិយាធម៌ តាមមាគ៌ាព្រះ​ពុទ្ធសាស​នានៃយើ​ង។

ព្រះគ្រូ ឈានរតោ ឆំ ឈៀត ព្រះចៅអធិការវត្ត ជ្រាប់ ចាស់ ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា អស់រ​យៈពេល ៧យប់ ៧ថ្ងៃកន្លងមក ដែលកុ​លបុត្រកុលធីតាខ្មែរ បានប្រត្តិប័​ត្រ តាមមា​គ៌ានៃ​ព្រះ​ពុទ្ធ​សាស​នាគឺក្នុងការចំណាយអស់ថវិកាជាច្រើន ដែលថវិកាទាំ​ងអស់នេះបា​នមកពី​ប្រជាពុទ្ធប​រិស័ទជិតឆ្ងាយ។

ព្រះឧត្តម សីលញាណ ធុល សុធា ព្រះមេគណខេត្តនិងលោក ឃ្លោក នួយ អភិបាលរងខេត្តបា​នមាន​សង្ឃដីកា​និងប្រសាសន៍ថា ​ការចេញចាកផ្ទះ​ចូលកាន់ផ្នួសជា​បព្វជិត (ភេទជាអ្នកបួស) នៅ​ក្នុង​ព្រះពុទ្ធសាសនាគឺអាស្រ័យលើសទ្ធា ឆន្ទៈនិងបញ្ញា ក្នុងការប្រតិបត្តិ​តាមការ​ប្រៀនប្រដៅ​របស់ពុទ្ធជាម្ចាស់ មានបំណងសិ​ក្សាអប់រំនៅ​ក្នុងព្រះធម៌​វិន័យជាឧបនិស្ស័យ​ដ៏ប្រពៃ​ដ៏ខ្ពង់ខ្ពស់​ឈានទៅ​រកខ្លឹមសារ នៃការបួស។ បព្វជ្ជា គឺកា​របួសនេះមានន័យថា ការវៀ​រចាក​នូវ​បាបអកុ​សលផ្សេងៗដោយទូទៅ។ហើយសារៈសំខាន់នៃការបួស គឺស្ថិតនៅត្រង់​ការអប់រំសិ​ក្សារៀនសូត្រ​ដែលភាសាព្រះពុទ្ធសា​សនាហៅថា សិក្ខា។

ប្រទេសខ្មែរយើងជា​ប្រទេសកាន់ព្រះពុទ្ធសាសនា​ ដែលជាសាសនារបស់រដ្ឋ ដូច្នេះតាំងពីដើ​មមក​ខ្មែរ​យើងបា​នឃើញប្រយោជន៍ ទើបគិតថា បើមិនអាចបួស​បានរហូតទេក៏ដោយចុះ គឺគ្រាន់តែបួស ២៣ ព្រះ​វស្សា ក៏ជាប្រ​យោជន៍ដែរ ដើម្បីបា​នឱកាសដុសខាត់ចិត្ត ឱ្យជីវិតដឹងខុស​ត្រូវក្នុង​សង្គម​គ្រួសា​រនិង សង្គមជាតិ និងបានជាឧបនិស្ស័យក្នុងពេលអនាគតជាតិផងដែរ។

លោកអភិបាលរងខេត្តបន្តថា ការបួ​ស​មានគោ​លបំណង ៣ យ៉ាងគឺ ចង់ជួយពុទ្ធ​សាសនាដោ​យការថែ​រក្សាព្រះធម៌វិន័យ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ឱ្យគង់វង្សយូរអង្វែង ហើយកា​របួសគឺជាកា​រតបស្នងដល់គុណមា​តាបិតា បានបុណ្យបានកុសលច្រើន សរុបមកកា​របួសនេះក៏​ជាទីកតញ្ញូកតវេទិតាធម៌របស់បុត្រធីតា ពោលគឺតបស្នងសងគុណដល់អ្នកមានគុណ។​ចុងប​ញ្ចប់​នៃកម្មវិធីគណៈអធិបតី ក៏បាន​និមន្តអញ្ជើញកាត់ខ្សែបូលសម្ពោធឆ្លង ព្រះបរិនិព្វាន ១ព្រះអង្គស្ថិ​តក្នុងបរិវេណវត្ត ជ្រាប់ចាស់ នេះផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!