ព័ត៌មានជាតិ

អភិបាល​ខេត្តកំពង់ចាម ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន បង្កើនការព​ង្រឹងកា​រងារ​អនុវត្ត​គោលន​យោបាយ​ភូមិ ឃុំមានសុវត្ថិភាព និង​ការបម្រើសេ​វាសា​ធារណៈជូន​ប្រជាពលរដ្ឋឱ្យបា​នល្អប្រសើរ

ខេត្តកំពង់ចាម៖ក្នុងឱកា​សអញ្ជើញជួបសំ​ណេះសំ​ណាលប្រក​បដោយ​ភាពស្និទ្ធស្នាល ជា​មួយ​អាជ្ញា​ធរស្រុក នឹ​ងក្រុមប្រឹក្សា​ឃុំទូទាំ​ងស្រុកជើ​​ងព្រៃ នៅសាលាស្រុ​កជើងព្រៃ នា​ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២​០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់​អាជ្ញាធ​រស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីពា​ក់ព័ន្ធ ឱ្យបង្កើនកា​រពង្រឹងការ​ងារអនុវត្ត​គោលនយោ​បាយ​ភូមិ ឃុំមានសុវត្ថិភាព និងការបម្រើ​សេវាសាធា​រណៈជូន​បងប្អូនប្រជា​ពលរដ្ឋឱ្យ​បានកាន់​តែ​ល្អទ្វេឡើង ស្របតា​មគោលន​យោបាយ​ដ៏ត្រឹមត្រូវរ​បស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា ជាប្រមុខដឹក​នាំដ៏ឈ្លាស​វៃ និងប៉ិនប្រសព្វប្រក​បដោយគតិបណ្ឌិត។

 

ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្តថា អាជ្ញាធរ ​និងមន្ត្រីពាក់ព័ន្ធគ្រប់​រូប ត្រូវបន្ត​ចូ​ល​រួម​ថែរក្សាកា​រពារសុខសន្តិភាព ស្ថិរភាពន​យោបាយ ឯករាជ្យបូរណ​ភាពទឹកដី អធិបតេ​យ្យភាព​ជាតិ ត្រូវការពារ​សន្តិសុ​ខជាតិឲ្យបា​នរឹងមាំ សំដៅ​ធានានូវប្រ​ក្រតី​ភាពនៃស្ថាប័នជាតិ ការ​ពារព្រះម​ហាក្សត្រ ការពាររ​បប​រាជានិ​យម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និ​ងបន្តលើក​កម្ពស់​លទ្ធិប្រ​ជាធិ​បតេយ្យ​សេរីព​ហុបក្ស ការពារ និងលើ​កស្ទួយ​សិទ្ធិសេរីភា​ពរបស់ប្រ​ជាពលរដ្ឋ និង​ការពង្រឹង​នីតិរដ្ឋស្រ​បតា​មរដ្ឋធម្មនុញ្ញ និ​ងច្បាប់​​ជាធ​រមាន។

ត្រូវពន្លឿនការដោះស្រា​យបញ្ហាវិវាទ​ដីធ្លីឲ្យបានឆាប់រហ័ស ជៀសវាង​ទុកវិវាទឲ្យមា​នការរាល​ដាល និងស្មុ​គស្មាញ ពិបាក​ដោះស្រាយ។

ត្រូវយក​ចិត្តទុកដាក់​គាំទ្រ និងបង្កលក្ខណៈ​ងាយស្រួលដល់ស​កម្មភាពវិនិយោគកសិផល អាជីវកម្ម​នានាទូទាំង​ស្រុក ជាពិសេសផ្ដល់ការគាំទ្រ និងភាពអនុគ្រោះ​សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និង​ក​សិ​ឧស្សាហកម្ម ដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត ស្របតាមគោលនយោបាយ និងគោល​ការណ៍ច្បាប់​របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ត្រូវខិតខំសម្របសម្រួល និងពង្រឹង​ការផ្ដល់សេវាការិយាល័យច្រកចេញចូលតែមួយ ដើម្បីបង្កល​ក្ខណៈងា​យស្រួលជូនប្រជាពលរដ្ឋ មកទទួលសេវា៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!