ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ​ដឹកនាំក្រុម​ការងា​រចុះ​អ៊ុតផ្លូវ​សំបុ​កមាន់ និ​ងជង្ហុក​មួយ​ចំនួននៅ​តាមដងផ្លូវ

ខេត្តប៉ៃលិន៖ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសោភ័ណ​ភាពទីក្រុង ​ទើបនៅ​រ​សៀល​ថ្ងៃទី២​៣ ខែមករា ​ឆ្នាំ២០២៣​ ក្រោយ​ម៉ោងរដ្ឋ​បា​ល លោ​កជំទា​វ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃ​លិន បាន​ដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះអ៊ុតផ្លូវសំបុកមាន់ និងជង្ហុ​កមួយចំ​នួន​នៅ​តាមដងផ្លូ​វជាតិលខ ៥៧ ចា​ប់ពីចំណុច​រង្វង់មូលត្បូង រហូត​ដល់វិមានឯករាជ្យខេត្ត ដើម្បីបញ្ចៀ​សគ្រោះ​ថ្នាក់ចរា​ចរណ៍ និងបង្ករភាព​ងាយស្រួលក្នុង​ការធ្វើដំ​ណើររបស់ប្រ​ជាពលរដ្ឋ។

ជាមួយគ្នា​លោកជំទាវអភិបាលខេត្តប៉ៃលិន ក៏​បានអំពាវនាវដល់ប​ងប្អូនប្រជាពល​រដ្ឋនាំ​គ្នាជួយថែ​រក្សាទ្រព្យស​ម្បត្តិសាធារ​ណ:របស់រដ្ឋដែ​លដាក់នៅតា​មដងផ្លូវ និងជួយ​ថែទាំដើ​មឈើដែ​លខាងរដ្ឋ​បាលខេត្ត ខិតខំដាំដុះ​ទុកសំរាប់យើង​ទាំងអស់គ្នានិង​នាំគ្នាគោរពច្បា​ប់ចរាចរណ៍​ឲ្យបានខ្ជាប់ខ្ជួន​ជានិច្ច៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button