ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់​ នៅក្នុងបន្ទប់ជួលក្រោយសាលារៀន​ព្រហ្មនិមិត្ត ក្រុងប៉ោយប៉ែត សង្ស័យធ្វើ​អត្តឃា​ត​ខ្លួនឯង ដោយសារមានជំងឺប្រចាំកាយ

(បន្ទាយមានជ័យ)៖បុរស​ត្រូវ​បានគេប្រទះ​ឃើញដេ​កស្លាប់​នៅក្នុងបន្ទប់​ជួលលេខ​​០៧ ក្រោយសា​លា​រៀន​ព្រហ្មនិមិត្ត ស្ថិតនៅក្នុងភូ​មិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន​ជ័យ បង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង ១១និង ១០នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ រួចក៏បា​នរាយ​ការណ៍ជូន​កម្លាំងប៉ុស្តិ៍ន​គរបាល​រដ្ឋបាលអូរជ្រៅ។

បន្ទាប់ពី​ទទួលបា​​នព័ត៌មាន​ខា​ងលើនេះ​ភ្លាម​ កម្លាំងនគ​របានបា​នចុះទៅដល់កន្លែង​កើតហេតុ បាន​ធ្វើការ​បង្កើត​គណៈ​កម្មការ ដើម្បីត្រួតពិនិត្យលើសា​កសព ដោយគេ​ដឹងថាឈ្មោះ ជា សារូ (ហៅដា) ភេទ​ប្រុស អាយុប្រហែល៣៤ឆ្នាំ​។

បើមន្ត្រីជំនាញបានបញ្ជាក់ថា តាមការត្រួត​ពិនិត្យសាកសព ផ្នែក​ក្បាល ពុំមាន​ស្លាកស្នា​មអ្វីគួរ​ឲ្យកត់​សម្គាល់ទេ,ផ្នែកដងខ្លួន មានស្លាក​ស្នាមមុ​តដាច់ត្រ​ង់កប្រវែង ១១ស.មជំរៅដាច់បំពង់ខ្យល់,​ផ្នែកអវ​យវ:ពុំមា​នអ្វីគួរអោយកត់សម្គាល់។តាមការបំភ្លឺពី​ឈ្មោះ ជា ស្រីទូច ត្រូវ​ជាបងស្រីបង្កើត​សាកសព ថា​ប្អូនប្រុស​របស់គាត់តែងតែ​ប្រាប់គាត់​ថា គាត់មានជម្ងឺរាំរៃ នោម​មិនចេញ ពិបាកក្នុងខ្លួន​ជាប្រចាំ​ហើយ​ចង់តែសំលាប់ខ្លួន​ទេ មិនច​ង់រស់ទេ ។និងការបំភ្លឺពីរមិត្តភក្តិ ឈ្មោះ ឃុ វណ្ណា ភេទប្រុស អាយុ​៤២ឆ្នាំថា ខ្ញុំធ្លាប់បានម​កស្នាក់ជាមួ​យ មួយយប់ព្រោះ​គាត់ឈឺមិន​ហ៊ានដេកតែម្នាក់ឯង ហើយ​បាន​ជូន​ទៅពេទ្យ គាត់ដេកថ្ងូរ ​ពិបាកក្នុងខ្លួនព្រោះ​មានជម្ងឺ មុននិង​ខ្ញុំចេញទៅវិញ​គាត់បា​នថ្មាំបន្លាក្រាប ទុក​ធ្វើថ្នាំ និងមានកាំ​បិតបាំងតោ សំរាប់​កាប់ចិញ្ច្រាំបន្លាក្រាបធ្វើថ្នាំ។

តាម​ការសន្និដ្ឋានរបស់​គណ:កម្មកា និងយោងតា​មការសាក​សួរពី មិត្តភ័ក្ត និងបងស្រីបង្កើត និង​លោ​ក​វេជ្ជបណ្ឌិតឡុង សុធីរ: គ្រូ​ពេទ្យកោ​សល្យវិ​ច័យនៃ​មន្ទីរពេទ្យប​ង្អែកក្រុ​ងប៉ោយ​ប៉ែតបាន​បញ្ជាក់ថា: សាកសពស្លាប់​ដោយសារធ្វើអត្តឃាត សម្លាប់ខ្លួនឯង (អាកនឹង​កាំបិតបាំង​តោ)ពុំមាន​ពាក់ព័ន្ធនិងអំពើឃា​តកម្មអ្វីឡើង។ក្រោយពីនិត្យរួចក៏បានប្រគល់សាកសពឲ្យទៅ​បងស្រី​បង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!