ព័ត៌មានជាតិ

មេបញ្ជាការ​ កងពលតូច​ថ្មើរជើង​លេខ៥១ ​ដឹកនាំកម្លាំងចុះជួយប្រមូលផលស្រូវ ជូនប្រជាពលរដ្ឋ ដែល​រងគ្រោះដោយទឹកជំនន់

(បន្ទាយមានជ័យ)៖លោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​ កងពលតូច​ថ្មើរជើង​លេខ៥១ នា​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកម្លាំង ចំនួន ១១០នាក់ សហការជាមូយ កម្លាំងតំ​បន់ប្រ​តិបិត្តការ​សឹករងបន្ទាយមានជ័យ កងរាជអាវុធហត្ថ នគរបាល អាជ្ញាធរមូលដ្ឋាន និងឯកឧត្តម ស្រេង សុផ​ល អនុប្រធាន ក្រុមការងារអភិវឌ្ឍ​យុវជនខេត្តបន្ទាយមានជ័យ លោកអភិបា​លក្រុងសិ​រីសោភ័ណ្ឌ ចុះជួយ​ច្រូតស្រូវជូនប្រជាព​លរដ្ឋ ដែ​លរងគ្រោះដោយទឹកជំនន់ ស្ថិតនៅក្នុង​ភូមិស្នាយ​ដង្គត់ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទា​យមានជ័យ

សូមបញ្ជាក់ថា ដោយមើលឃើ​ញការលំបាក របស់ប្រ​ជាពលរដ្ឋ ដែ​លកំពុងរងគ្រោះ​ដោយទឹកជំនន់ ដែល​បណ្តាលឲ្យខូចខាតស្រូវមួយ​ចំនួន ដោយថ្ងៃនេះ កម្លាំ​ងទាំ​ងអ​ស់ បានចុះ ជួយច្រូតស្រូវ​សរុប​ចំនួន៤ គ្រួសារ ស្មើរនឹង ៥,៥ហិកតា ។ ប្រជាពលរដ្ឋមា​នការសប្បាយយរីករាយ ត្រែកអរ និងអ​រគុណដល់ គ្របបណ្តា អង្គភាព ទាំងអស់​ដែលបានចុះជួយទាន់ពេវេលា។

ក្នុងឱកាសនោះដែរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណ​យ៉ាងជ្រៀល​ជ្រៅចំពោះ​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេស ឯកឧត្តម អគ្គមេបញ្ជាការរង នៃកងយោធ​ពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ដែលតែងតែយកចិ​ត្តទុកដាក់ចាត់​តាំងកម្លាំងចុះជួយប្រ​ជាពលរដ្ឋរង​គ្រោះដោយធម្មជា​តិផ្សេងៗគ្រប់កាលទេសៈ ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ និងសូមគាំទ្រ បេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានយករដ្ឋមន្រ្តី នាពេលអនាគត៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!