ព័ត៌មានជាតិ

ឪពុក​ចុងល្មោភ​កា​ម រំលោ​ភកូនស្រីជាច្រើនដង និងគម្រាម​សម្លាប់ ​ត្រូវបាន​នគរ​បាល​ឃាត់ខ្លួន បញ្ជូ​នទៅតុលា​ការ​ខេត្តបន្ទាយមានជយ

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យដែ​លជា​ឪពុ​កចុង រំលោភកូនស្រី​ជា​ច្រើន​ដង​ និង​គម្រាម​ស​ម្លាប់ ត្រូវ​បាន​នគ​របា​​លចាប់​ឃាត់ខ្លួន បន្ទាប់ពី​ទទួលបានពាក្យ​បណ្តឹងពីម្តាយ​ក្មេងស្រីរងគ្រោះ។

លោកវរសេនីយ៍ឯក​សែស វិបុល អធិការ​នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ជនសង្ស័យ​ជាឪពុក​ចុងមាន​ឈ្មោះ ខាន់ សាវុធ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិសូ​ភីជើង ឃុំសូភី ស្រុកអូរជ្រៅ ។ចំ​ណែក​កូនស្រី ឈ្មោះ សវស​អ អាយុ១៥ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។

 

លោកអធិការ បន្តថា៖នៅមុន​ពេលកើតហេតុ កាល​ពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០២២ ជនរ​ងគ្រោះ​និង​ម្តាយ រួមទាំ​ង​ជនសង្ស័យ បាននាំគ្នា​ទៅលេង​កូនប្រុសម្នាក់ទៀត ដែលបួសនៅវត្តភ្នំដី ឃុំតាគង់ ស្រុក​ម៉ាឡៃ នៅពេលត្រឡប់​មកវិញ យប់ងងឹត​ហើយនាំគ្នាសុំផ្ទះ​របស់​ឈ្មោះប៉ុច ភេទប្រុស អាយុ​ប្រហែល ៤០ឆ្នាំ នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ស្នាក់នៅមួយយប់ ។នៅយប់​នោះក្រោយ​ពីហូបបា​យពេលល្ងាចរួច ម្តាយ​ជនរងគ្រោះបានចេញម​កអង្គុយ​លេងក្រៅផ្ទះ នៅ​វេលាម៉ោ​ង០៦​និង៣​០នាទី យប់ថ្ងៃដដែល ជាឱកា​សល្អ ជនសង្ស័យ​បាន​ចូលទៅ​ចាប់ក្មេងស្រី​រងគ្រោះ​ក្នុង​បំណង​រំលោ​ភ តែក្មេងរងគ្រោះ​ស្រែក ពេលនោះម្តាយនាង​មកទាន់ ក៏កើតរឿង​ប្រតាយ​ប្រតប់គ្នា ហើយជន​សង្ស័យ​ក៏បាននិយាយប្រាប់ ម្តាយក្មេងស្រីរ​ងគ្រោះ ដែលជា​ប្រពន្ធរបស់ខ្លួនថា គេស្រឡាញ់កូនស្រី​ចុងនេះ រយៈពេល០២ឆ្នាំហើយ និងបានរួមរក្ស​ជាច្រើនដ​ងតាំងពីឆ្នាំ២០១៩មកម្លេះ ។ពេលលឺដូច្នោះ ម្តាយ​ក្មេងរងគ្រោះ ក៏បានដាក់ពាក្សបណ្តឹង​នៅប៉ុស្តិ៍នគរបាលរដ្ឋបាល​ឃុំគុត្តសត និង​ឃាត់ខ្លួនជ​នសង្ស័យម​កសួរនាំ ។

 

លោកវរសេនីយ៍ឯក សែស វិបុល ​បានបញ្ជាក់បន្ថែមថា៖នៅចំ​ពោះមុខសមត្ថកិច្ចជ​នសង្ស័ឈ្មោះ ខាន់ សាវុធ បានសារភាពថា ខ្លួនពិត​ជាបានធ្វើសកម្មភាព​ចាប់រំលោភកូនស្រីចុងរបស់ខ្លួន​ពិត​ប្រាកដមែន តាំងពីឆ្នាំ២០១​៩ ជាច្រើនដង បន្ទាប់មក​ដោយខ្លាច​នាងនិយា​យរឿងខ្លួន​បាន​រំលោភ​ប្រាប់​ម្តាយ​ឬអ្នក​ជិតខាងនោះ ខ្លួនបានគ​ម្រាមថា បើហ៊ាននិ​យាយខ្លួន និងសម្លាប់ចោលទាំងអស់ ។

ចំណែកក្មេងស្រីរ​ងគ្រោះក៏​បានបំភ្លឺថា ឪពុកចុងនាង​បានចាប់នាងរំ​លោភរយៈពេល០២​ឆ្នាំហើយ ពេល​ធ្វើសកម្មភាពម្តងៗតែងតែគម្រាមនាង​មិនឲ្យនិយាយប្រាប់នរណា ឬម្តាយរបស់នាងឡើយ បើមិន​ដូច្នោះទេ​គាត់នឹងសម្លាប់​ចោលទាំងអស់គ្នា ។

 

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយ​ការិយាល័យ ប្រឆាំងការជួញដូរ​មនុស្ស​និងការពា​រអនី​តិជ​ន បានបញ្ជាក់បន្ថែមថា៖ដោយផ្អែកលើបណ្តឹង​ម្តាយក្មេងស្រីរងគ្រោះ ការបំភ្លឺពី​ក្មេងរង​គ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ។បច្ចុប្បន្នជ​នសង្ស័យ ត្រូវបាន​កម្លាំងនគរបាល​ជំនាញកា​រិយាល័យ ប្រឆាំងការជួញដូរ​មនុស្សនិងការពារអនីតិជន បានរៀប​ចំសំណុំ​រឿង បញ្ជូនខ្លួន​ទៅ​សាលាដំបូង នៅថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!