ព័ត៌មានជាតិ

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែ​ន ឧត្ដមប្រឹក្សាផ្ទាល់​សម្តេចព្រះមហាសង្ឃរាជ នៃ ព្រះរា​ជាណាច​ក្រកម្ពុជា​ទាំងពីរគណៈ បានយា​ងដឹកនាំ​ដង្ហែអ​ង្គកឋិន​ទានទៅកា​ន់វត្តប្រាសា​ទបឹងសសរវៀច

(សៀមរាប)៖នៅវេលាព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២៣នេះ អ្នកអ​ង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដ​មប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណា​ចក្រកម្ពុជាទាំងពីរគណៈ ​និងអ្នកម្មាង ព្រមទាំ​ងបុត្រី អមដំ​ណើរដោយសហការី និងប្រ​ជាពុទ្ធបរិស័ទជិតឆ្ងាយបា​នយាង និងអញ្ជើញ​ដង្ហែអង្គកឋិនទានទៅកាន់វត្តប្រាសាទ បឹង​សស​រវៀច ស្ថិត​នៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។​ស្ថិតក្នុងឱកាសប្រកបដោយក្តីអំណរ អ្នកអង្គ​ម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែនសព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីក​រាយយ៉ាង​ក្រៃលែង​ចំពោះ​វត្តមាន ព្រះអនុគ​ណស្រុកជី​ក្រែង ព្រះចៅអ​ធិការ លោកអាចារ្យ គ​ណៈកម្មការ លោកមេឃុំ អជ្ញាធរ​មូលដ្ឋាន និង​ប្រជា​ពុទ្ធបរិស័ទក្មេងចា​ស់ប្រុសស្រីបា​នរួមគ្នាទទួលស្វាគមន៍ បដិសណ្ឋា​រកិច្ចយ៉ាងក​ក់ក្ដៅបំផុត ប្រកបដោ​យសេចក្តី​ស្និទ្ធិស្នាល ​និងស្នាមញញឹមព្រះគ្រូអនុគ​ណ និងព្រះ​ចៅអធិការបា​នប្រទាន​នូវព្រះឱវាទដល់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឯកឧត្តម លោកជំទាវ និងពុទ្ធ​បរិស័ទ​អោយចូលរួមជួយជ្រំជ្រេងតម្កុំតម្កើងដើរតាមលំអានព្រះពុទ្ធសាសនាដើម្បីបានជាប្រយោជន៍ សេ​ចក្តី​សុខ សេចក្តីចម្រើន ដល់ខ្លួនយើងផង ដល់សង្គមជាតិ​ផង និងកូនចៅខ្មែរតទៅអនាគតផង។

នាឱកាសបុ​ណ្យកឋិនទា​ននោះដែរ អ្នកអង្គម្ចា​ស់ ស៊ីសុវត្ថិ សិទ្ធីដែន សព្វព្រះទ័យជ្រះថ្លា និងសោ​មនស្សរី​ករាយយ៉ាងក្រៃលែងចំពោះវត្តមា​នព្រះសង្ឃ លោកអាចា្យ គណៈកម្មការ ឯកឧត្ដម លោក​ជំទាវ និងប្រជា​ពុទ្ធបរិស័ទបានរួ​មសាមគ្គីគ្នាធ្វើបុណ្យកឋិនទាន ជាពិសេស អ្នកអង្គម្ចា​ស់សព្វ​ព្រះទ័យជ្រះថ្លា និងសោមនស្សរីក​រាយយ៉ាងពន់ពេ​កចំពោះទឹកព្រះ​ទ័យដ៏បវ​រថ្លៃថ្លារបស់​ព្រះអនុ​គណ​ស្រុក ព្រះចៅអធិការ និងព្រះថេរា​នុថេរៈគ្រប់ព្រះ​អង្គហើយបាន​ថ្វាយប្រគេន​គ្រឿងបរិក្ខាក​ឋិនទាន និងចតុបច្ច័យមួយចំនួនដល់ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សារនាអារាមវត្តនោះផងដែរ។​បើ​ទោះបីជាផ្លូវធ្វើដំណើរទៅកាន់វត្តប្រាសាទបឹងសសរវៀចមានចំងាយឆ្ងាយ ហើយជួបនឹង​ការលំបាកច្រើនយ៉ា​ងណាក៏ដោយសទ្ធា​ដែលកើតចេញ​ពីបុណ្យកឋិនទាន​នាពេលនោះគឺមិ​នមាននូវសេ​ចក្តីនឿយហត់ឡើយ រឹតតែញាំងសទ្ធាជ្រះថ្លាអោ​យកើតឡើងនិង​ប្រកបដោយក្តី​សោមនស្សរីករាយយ៉ាងក្រៃលែង។

ក្នុងនាម អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ជាពុទ្ធសាសនូបត្ថម្ភក៍មួយរូប សូមឧទ្ទិសម​ហាបុណ្យកុស​លថ្វាយចំ​ពោះ​ព្រះរាជវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯ​ករាជ្យ បូរណភា​ពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងអតីតព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយា​នព្រះញាតិវង្សានុវង្សគ្រ​ប់ព្រះអង្គសូមព្រះរាជ​វិញ្ញាណក្ខន្ធព្រះអង្គ​បានយាងទៅ​កាន់ស្ថាន​សួគ៌សុ​គតិភពកុំបីឃ្លៀងឃ្លាតឡើយ

និងសូមលើកហត្ថាប្រណម្យបួង​សួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡា​យក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូ​បសមប្រកបតែ​នឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេងៗ ដោយអានុភា​ពនៃគុណបុណ្យបុព្វបុរស និងទេវតាទាំងពួងសូមជួយថែរក្សាការពារ អភិបាលប្រោះ​ព្រំ បវរសួស្ដីសិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រកា​រកើតមានដល់ប​ងប្អូនប្រជានុរាស្ត្រខ្មែរគ្រ​ប់ស្រទាប់វណ្ណះ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។

ជាទីបញ្ចប់ អ្នកអង្គ​ម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមអោយប្រជាពុទ្ធប​រិស័ទទាំងអស់សូម​មានសាមគ្គី​ភាព ភាតរភាពចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ​ដើម្បីចូលរួមជួយថែរក្សាការពារ ព្រះពុទ្ធសាសនា កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតថេរចេកាលជានិច្ចនិរន្តរន៍តទៅ៕សូមយាង និងអញ្ជើញទស្សនានូវវីដេអូរសកម្មភាពការដង្ហែអង្គកឋិនទានដែលមានទិដ្ឋភាពទាំងស្រុងដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button