ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជា​ឲ្យបញ្ឍប់កា​រផ្ដាច់មុខផ្ដល់​សេវាទូរស័ព្ទ និងអ៊ី​នធើណែត នៅក្នុងបុរី

(ភ្នំពេញ)៖ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសា​កលវិទ្យាល័យពុទ្ធិសាស្ត្រសរុបចំនួន ៦២៣​នាក់ នាព្រឹកថ្ងៃទី១៧ ខែ​សីហា ឆ្នាំ២០២២ សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្ត្រី​​នៃព្រះរាជាណា​ចក្រកម្ពុជា បាន​បញ្ជា​​ឲ្យបញ្ឍប់ការកុ​ងត្រាផ្ដាច់មុខ​រវាងក្រុមហ៊ុន​សេវាទូរស័ព្ទ និងសេវាអ៊ី​នធើណែត ជាមួយ ក្រុមហ៊ុនបុរី ដែលបាន​បង្កផលលំ​បាកយ៉ាង​ខ្លាំងក្នុងកា​ររស់នៅ​ប្រចាំថ្ងៃរ​បស់ប្រជា​ពលរ​ដ្ឋរស់​នៅក្នុងបុរី ដោយសា​របញ្ហាមិនមានសេវាទូរស័ព្ទ និងអ៊ីនធើណែត ក្នុងបុរី សម្ដេចតេជោ បាន​បញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតា​មរយៈការប្រកួ​តប្រជែងរវាង​ក្រុមហ៊ុនផ្ដល់​សេវាទូរស័ព្ទ និងអ៊ី​នធើណែត ដើម្បីសម្រួលដ​ល់ការប្រើប្រាស់ របស់ប្រជាព​លរដ្ឋរស់​នៅក្នុងបុរី

ទាក់ទងទៅនឹ​ងបញ្ហាកម្មករដែ​លមាន​ការតវ៉ាកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា​មិនមែនបោះបង់ចោ​លរឿងការទាម​ទាររបស់កម្មករ ឬសហជីព ដែលទាម​ទារនូវ​ភាព​ត្រឹម​ត្រូវនោះទេ។ក្នុងនោះសម្តេចតេជោ ក៏បានណែ​នាំឱ្យក្រសួង​ការងារខិតខំ​ប្រឹងប្រែងដោះ​ស្រា​យលើវិ​វា​ទការងារជាមួ​យកម្មករតាមបណ្តារោងចក្រនានា និងណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ ដោះស្រាយ​វិវាទរវាងកម្មករ និង​រោងចក្រមួយ ដោយយកថវិកាជាតិ ទូទាត់​ប្រាក់បំ​ណាច់កា​រងារនោះ​ឲ្យបានឆាប់។

ដោយឡែកសម្រាប់ការដាំដើ​មឈើឡើងវិញនៅភ្នំតា​ម៉ៅសម្តេចតេជោ បានថ្លែងបញ្ជាក់ថា មិនមែ​នដាំគ្រាន់​តែបង្ហោះហ្វេសប៊ុ​កទេ គឺត្រូវដាំឱ្យវាដុះ និងមា​នក្បួនខ្នាត។ទាំងសួនសត្វ និងព្រៃ​នៅតំប​ន់ភ្នំតាម៉ៅ​ទាំងមូល ត្រូវកំណត់ជា​តំបន់អភិរក្ស ស្ថិតក្រោមកា​រគ្រប់គ្រងរបស់ក្រសួងកសិ​កម្ម

ជាមួយគ្នានោះសម្តេចតេជោបាន​ណែនាំរដ្ឋមន្ត្រីក​សិកម្មឱ្យរក​ប្រភពទឹ​កដើម្បីស្រោ​ចស្រង់កូន​ឈើដាំឡើង​វិញនៅរដូ​វប្រាំងផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!