ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ដួង តារា បានដឹកនាំក្រុមស្ម័គ្រចិត្តចូលរួមដាំដើមឈើឡើងវិញចំនួន ៨,៦០០ ដើមនៅតំបន់ឧទ្យានភ្នំតាម៉ៅ បន្ទាប់ពីរងការឈូសឆាយបំផ្លាញ

ខេត្តតាកែវ៖ឯកឧត្តបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី កាលពីព្រឹក ថ្ងៃទី ១០ សីហា ឆ្នាំ២០២២ បានដឹកនាំសប្បុរសជន នាំយកដើមគ្រញូង បេងនិងធ្នង់ ប្រមាណ ៨,៦០០ ដើម ចូលរួមដាំឡើងវិញនៅតំបន់នៃឧទ្យានភ្នំតាម៉ៅជាមួយ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមន្រ្តីរាជការជាច្រើននៅក្នុងខេត្ត ព្រមទាំងយុវជន សិស្សនិស្សិត សាស្រ្តាចារ្យ និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ដែលដឹកនាំដោយ លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)។ក្នុងសកម្មភាពនៃការចូលរួមដាំដើមឈើឡើងវិញនេះ ចំនួនបងប្អូនស្ម័គ្រចិត្តដែលបានចូលរួម និង មន្រ្តីរាជការថ្ងៃនេះ មានប្រមាណជាង៣០០នាក់ ក្នុងនោះក៏មានបងប្អូនអ្នកសារព័ត៌មានផងដែរ។

 

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តមបណ្ឌិត ដួង តារា បានឲ្យដឹងថា កូនឈើទាំងដែលត្រូវយកមកដាំមានចំនួន១០,០០០ដើម តែថ្ងៃនេះគឺបាននាំយកចំនួន៨,៦០០ ដើម ដោយឈើទាំងនេះមួយចំនួនគឺបានមកពីការចូលរួមរបស់សប្បុរសដែលស្រលាញ់ធម្មជាតិ ព្រៃឈើ និង សប្បុរសជនដែលស្រលាញ់គាំទ្រសកម្មភាពរបស់ឯកឧត្តមបណ្ឌិតនាពេលកន្លងមក។

 

ចំណែកឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តបានឲ្យដឹងថា ចំពោះព្រឹកនេះការដាំកូនឈើឡើងវិញបានចំនួនទើបតែជាង១មួយហិតា តែប៉ុណ្ណោះ ហើយខាងខេត្តនៅតែបន្តដាំជាបន្តទៀត ហើយការដាំនេះគឺមិនមែនដាំតែទីកន្លែងដែលបាត់បង់ព្រៃឈើនោះទេ គឺមន្ត្រីក្នុងខេត្តក៍បន្តដាំបន្ថែមទៀតកន្លែងផ្សេងទៀតដែលអាចដាំបាន។

 

ក្រោយពីបានដាំកូនឈើរួចមក ផេកផ្លូវការរបស់ឯកឧត្តមបណ្ឌិត ដួង តារា បានសសេរដោយមានខ្លឹមសារដែលគួរឲ្យចាប់អារម្មណ៍ថា៖ បងប្អូនអ្នកចូលរួមមានសេចក្តីសប្បាយរីករាយដែលមានឱកាសបានចូលរួមដាំកូនឈើឡើងវិញតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ ខ្ញុំមានជំនឿថានឹងមានបងប្អូនប្រជាពលរដ្ឋច្រើនទៀតនឹងចូលរួមផ្តល់កូនឈើ និងចូលរួមដាំដុះឡើងវិញជាមួយរាជរដ្ឋាភិបាល។

 

ខ្ញុំបាទសូមគោរពអរគុណ សម្តេចតេជោ ដែលបានផ្តល់ឱកាសអោយបងប្អូនប្រជាពលរដ្ឋនិងយុវជនបានចូលរួមដាំមិនថាតែនៅទីតាំងឧទ្យានភ្នំតាម៉ៅទេ គឺនៅទូទាំងប្រទេសដែលត្រូវការកូនឈើ។ ខ្ញុំក៏សូមអរគុណបងប្អូនសប្បុរសជនទាំងអស់ ព្រមទាំងលោកអភិបាលខេត្តតាកែវ និងមន្រ្តីរាជការ ព្រមទាំងក្រុមការងារនៃ សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ដែលបានចូលរួមនៅក្នុងចលនាដាំដើមឈើឡើងវិញនៅថ្ងៃនេះ។ ខ្ញុំសូមជូនពរបងប្អូនជួបតែសំណាងល្អគ្រប់ៗគ្នា។

 

ជាការពិតណាស់ព្រៃឈើគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្ស ជាពិសេសគឺជាជម្រោកសម្រាប់សត្វរស់នៅ ការរស់របស់មនុស្ស និង សត្វគឺមិនអាចខ្វះបានទេជាមួយរុក្ខជាតិ និង ធម្មជាតិ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!