ព័ត៌មានជាតិ

សម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ​អគារ​សិក្សា​សាលា​បឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលា​រៀន ខ្មែរ ចិន ចេងម៉េង និង​សមិទ្ធផល​នានា នៅ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល

ខេត្តកណ្តាល៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នា​ព្រឹកថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុង​ពិធីសម្ពោធដា​ក់ឱ្យប្រើប្រាស់​ជាផ្លូវការ​អគា​រសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និងសមិទ្ធផលនានា ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

 

នាឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រ​សាសន៍ថា អគារសិក្សាសាលា​បឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង និងអគារសិក្សា​សាលារៀន ខ្មែរចិន ចេង ម៉េង ព្រមទាំងសមិទ្ធផល នានាជាច្រើន​ទៀត ដែលសម្ភោ​ធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនា​ពេលនេះ មានដូចជា នៅសា​លាបឋមសិក្សាថ្នល់ទទឹង ក្នុង ឆ្នាំ២០១៩ មានអគារចំនួន១ ខ្នង ពីរជា​ន់ ស្មើនឹង១២ បន្ទប់ និងនៅសាលាខ្មែរចិន ចេង ម៉េងអគារសិ​ក្សា១ខ្នង កំពស់២ជាន់ មាន៦បន្ទប់ និងអគារផ្ទាល់ដី៣ខ្នង ស្មើ១៤បន្ទប់ ដែលបានផ្តួចផ្តើមឧបត្ថម្ភការ​កសាងដោយលោក ឧកញ៉ា តែ អ៊ីឆែ និងភរិយា។

 

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បាន​គូស​បញ្ជា​ក់ជាថ្មីទៀត អំពីប្រសិ​ទ្ធភាពនៃ​ការប្រយុទ្ធប្រ​ឆាំងជំងឺកូវីដ១៩របស់រាជ​រដ្ឋាភិបាល កម្ពុជា ក្រោម​ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី ជាពិសេ​សការដា​ក់ចេញវិធា​នការចា​ក់​វ៉ាក់សាំងជូនប្រជាពល​រដ្ឋយ៉ាងច្រើនលើសលុប រហូតបង្កើតបានភាពសាំសហគមន៍។ សម្ដេចក៏បា​នអំពាវនាវ​ឱ្យប្រជាពលរដ្ឋបន្ត​យកចិត្តទុកដាក់​បង្កើនការប្រុងប្រយត្ន នឹងជំងឺឆ្លងនេះដែល​បច្ចុប្បន្នកំពុងមា​នកា​ររីករាលដាលជាថ្មី

 

ជាមួយគ្នានោះដែរសម្ដេចក្រឡាហោម ស ខេង ក៏បានមា​នប្រសាសន៍​អំពីកិច្ចខិត​ខំប្រឹងប្រែ​ងរបស់ក្រ​សួងម​ហាផ្ទៃក្នុងការដោះស្រាយ​បញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ក្នុងនោះស​ម្ដេចក៏បាន​អំពាវឱ្យប្រ​ជាពលរដ្ឋចូលរួមគាំ​ទ្រ ចំពោះការអនុវត្តវិ​ធានការណ៍​ដោះលែងអ្នក​ជាប់ឃុំមួយ​ចំនួនឱ្យនៅ​ក្រៅឃុំដោយ​មានលក្ខណ្ឌ និងការអនុវត្តទោសសហគមន៍។ សម្ដេ​ចបន្តថា​ការងារនេះ​កំពុងអនុវត្ត​សាកល្បង ហើយ​ប្រសិនបើអ​នុវត្តបានជោគជ័យ ក្រសួងនឹង​ពង្រីកការ​ងារនេះ​ទៀត ដោយមានកិច្ចស​ហការជាមួយក្រសួងយុត្តិធម៌

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button