ព័ត៌មានជាតិ

ម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវការបណ្ណាល័យ ១ខ្នង និងបិទអនុសំ​វច្ឆរមន្ត្រីសង្ឃទូ​ទាំងស្រុកខ្សាច់​កណ្ដាល​ លើកទី២៩ នៅក្នុងវត្ត​ស្វាយជ្រុំ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍​កិត្តិប​ណ្ឌិត ហ៊ីង ប៊ុនហៀង

ខេត្តកណ្ដាល៖ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទ​កាល័យស​ម្តេចតេ​ជោ ហ៊ុន សែន តំណា​ងដ៏ខ្ពង់ខ្ពស់ ​សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព..២៥​៦៦ ត្រូវនិងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោ​ធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការបណ្ណាល័យ ១ខ្នង និងបិទអនុសំវច្ឆរមន្ត្រីសង្ឃ​ទូទាំងស្រុកខ្សាច់កណ្ដាលលើកទី២៩ នៅក្នុង​វត្តស្វាយជ្រុំ ស្ថិតនៅក្នុ​ងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ។ពិធីនេះក៏មានការនិមន្ត និងចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ ​អភិបាលខេត្តកណ្តាល អជ្ញាធរស្រុ​កខ្សាច់កណ្តាល ព្រះសង្ឃ និងពុទ្ធបរិស័​ទជាច្រើនរូបផងដែរ។

 

ថ្លែងក្នុងពិធីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា ក្រោមការ​ដឹក​នាំ​ប្រកបដោយគតិបណ្ឌិត និងភាពវៃឆ្លាតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបា​ននាំមកនូវ សុខសន្តិភាព សេរីភាពពេ​ញលេញ។

ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមា​នសន្តិភាព និងអភិវឌ្ឍន៍លើ គ្រប់វិស័យ ពិសេសថ្មីៗនេះ​សម្ដេចតេជោ បានខិត​ខំស្វែងរកវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ មកចាក់ស្រោ​ចជូនប្រជាព​លរដ្ឋទូទាំង​ប្រទេស ដែលបានធ្វើឱ្យប្រ​ទេសកម្ពុជាយើងមិនមានអ្នកឆ្លង និងស្លាប់ថ្មី ដោយជំងឺកូវីដ១៩ ឡើយ ហើយប្រទេ​សកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងពិភពលោ​កជាប្រទេសដែ​លទប់ស្កា​ត់ជំ​ងឺកូវីដ១៩បានល្អប្រសើ។

ឯកឧត្តម នាយឧត្តមសេនី​យ៍កិត្តិបណ្ឌិត បាន​អំ​ពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសុខ​សន្តិភាព ​និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោ​យគតិប​ណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

នៅក្នុងពិធី​នេះដែរ ឯកឧ​ត្តម ក៏បានអំពាវនាវ អោយប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត សូមទៅ​ចូ​លរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ អោយបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃ​អាទិត្យ ទី៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!