ព័ត៌មានជាតិ

បញ្ជូនខ្លួនជនជាតិវៀតណាម ៤នាក់ ទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តស្វាយរៀង៖ជនសង្ស័យ​ជ​នជាតិវៀតណា​មចំនួន​០៤នាក់ ស្រី០​១​​នាក់ ដែ​ល​ជាមុខ​សញ្ញា​ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងជំនាញផែនកា​រងារប្រឆាំងគ្រឿងញៀន នៃ​ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់សា​លាដំបូងខេត្ត នៅ​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមច្បាប់។

ការចុះប្រតិបត្តិការណ៍​បង្ក្រាបនេះក្រោមការចង្អុលបង្ហាញ​ពីស្នង​ការនគរបាលខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់ ពីលោកកែវ សុ​ថា ស្នងការរង ទទូលផែនកា​រងារប្រឆាំងគ្រឿងញៀន លោកនា​យការិយាល័​យប្រឆាំ​ងគ្រឿងញៀន និងអធិការនគរបាលក្រុង​បាវិត ព្រមទាំងមាន​ការសម្របសម្រួលនិតិវិធី​ពីលោក ខាំ សុផារី ព្រះរាជអាជ្ញា ,លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យកា​រអមសាលា​ដំបូងខេត្ត​ស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាប​ករណីជួញដូរគ្រឿងញៀន នៅសង្កាត់បាវិត ក្រុងបាវិតកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ។

សមត្ថកិច្ចបញ្ជាក់​ថា ក្នុងប្រតិបត្តិការ​ណ៍​បង្ក្រាបនេះដែរ​​កម្លាំងសមត្ថកិច្ច​​រឹបអូស​បាននូវវត្ថុតា​ង៖​​ថ្នាំញៀ​នគ្រប់ប្រភេ​ទ(មេតំហ្វេតាមីន កេតាមីន និងអ៊ិ​ចស្តាស៊ី​)រួមមាន: សារធាតុញៀនសរុបទម្ងន់ ១,០០៨.៦៨ ក្រាម,ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០៧ គ្រឿង,ទូរស័ព្ទដៃ ចំនួន ១២ គ្រឿង ,កុំព្យូទ័រ​លេបថប ០១ គ្រឿង ,ប្រាក់ដុល្លា ចំនួន ៩២២$​ , ប្រាក់ដុង ចំនួន ២៨លានដុង ,ប្រាក់រៀល ចំនួន ៤០០០០រៀល ព្រមទាំងឧបករណ៍ជក់ ប្រើប្រាស់មួយចំនួនទៀតផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!