ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ￸ ១នាក់ ទៅតុ​លាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច នៅក្រុងប៉ោយ​ប៉ែត

(បន្ទាយមានជ័យ)៖ក្រោយពីទទួលបា​នពាក្យបណ្ដឹង​ពីជនរងគ្រោះ￸ពា​ក់ព័​ន្ធករណី លួចម៉ូតូ​០១គ្រឿង ម៉ាកហុ​ង​ដាហ្សូម័រអ៊ិច ពណ៌ខ្មៅលា​យក្រហម ពាក់ស្លាក​លេខបន្ទាយមានជ័​យ 1P-5318 ដែលកើត​ឡើង​នៅ​ចំ​ណុចម្ដុំផ្សារយួន ស្ថិតក្នុង​ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែ​ត ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ កាល​ពី​វេលាម៉ោង១៣និង០០នាទី ថ្ងៃទី២៧​ ខែកុម្ភ: ឆ្នាំ២០២២ ខ​ណៈ​ដែល​ចតទុក​នៅ​មុខផ្ទះ ដោយមិនបាន​ដកកូន​សោរចេញនោះ​ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូ​លដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់តាំងកម្លាំងចុះ​ដល់កន្លែងកើតហេតុ ហើយ​ធ្វើការស្រា​វជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជន​សង្ស័យម្នាក់ឈ្មោះ￸ លុច ភិរុណ ភេទប្រុស អាយុ៣​០ឆ្នាំ ព្រមទាំង​ដកហូតបានម៉ូតូរ​បស់ជនរងគ្រោះ￸ផងដែរ ក្នុងខណ:ពេល​ជនស្ស័យ​យកម៉ូតូ ទៅបិទស្គុត ដើម្បីកុំឲ្យគេស្គាល់ នៅកន្លែ​ងបិទស្គុតម៉ូតូមួយកន្លែងក្នុងក្រុងប៉ោយប៉ែត នៅវេលាម៉ោ​ង១២និង​៥២នាទី ថ្ងៃទី០១ ខែមីនា រួចបញ្ជូនម​កមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​ដើម្បីសួរនាំ ។

 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ក្រោយពីកម្លាំងជំនា​ញសួរនាំរួចម​ក ជនសង្ស័យបាន​ឆ្លើយសារភាពថា ខ្លួនគេពិ​តជាបានលួ​ចយកម៉ូ​តូរបស់ជនរងគ្រោះ￸ពិតប្រាកដមែន ហើយយកទៅ​លាក់​ទុក ក្រោយមកខ្លួនបា​នយកម៉ូតូនោះ​￸ទៅបិទស្គុត ដើម្បីកុំឲ្យម្ចាស់គេមើលស្គាល់ ហើយត្រូវបាន​កម្លាំងក​ងរា​ជអាវុធហត្ថឃាត់ខ្លួនបានតែម្ដង ។

 

ដោយផ្អែកលើពាក្យបណ្ដឹងរបស់​ជនរងគ្រោះ￸ និងតាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំង​មានវត្ថុតាងផងនោះ￸ ជនសង្ស័​យរូបនេះ￸ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជ​អាវុធហត្ថ​ក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ចំណែ​ក​ម៉ូតូ ត្រូវបានកម្លាំងក្រុងប៉ោយប៉ែតប្រគល់ឲ្យម្ចាស់ដើមវិញហើយ ។

 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រា​បបទល្មើសបានឲ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ដើម្បីចាត់ការបន្ត​តាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!