ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ណែនាំដល់ថ្នាក់ដឹ​កនាំគណបក្សមូលដ្ឋាន​ស្រុកស្ទឹងត្រង់ បន្តយក​ចិត្តទុក​ដាក់ ដោះស្រាយការផ្តល់សេវា សំណូមពរ និងសេវាកាតព្វកិច្ច ជូនប្រជាព​លរដ្ឋឱ្យ​ដូចភ្លៀង​រលឹម

ខេត្តកំពង់ចាម៖ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​លទ្ឋផលសន្និបាត​គណកម្មាធិកាក​ណ្តាលវិសាម​ញ្ញរបស់​គណបក្សប្រជា​ជនកម្ពុជា និង​សំណេះសំណាលជាមួយក្រុ​មប្រឹក្សាឃុំ អាណត្តិទី៥ របស់ស្រុក​ស្ទឹង​ត្រង់ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការការគណបក្សស្រុកស្ទឹងត្រង់ ឯកឧត្តម ឧប​នា​យ​ករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុម​ការងា​រចុះជួយ​ខេត្តកំពង់ចាម បានក្រើនរំលឹកដល់ថ្នាក់ដឹ​កនាំ​គណ​បក្សប្រជាជ​នកម្ពុជា ក្នុងមូលដ្ឋាន ស្រុក​ស្ទឹងត្រង់ បន្តកិច្ចខិតខំ យកចិត្តទុកដាក់ធ្វើការ​ដោះ​ស្រា​យ​នូវការផ្តល់សេវា សំណូមពរ និងសេវា​កាតព្វកិច្ច ជូនប្រជាពលរដ្ឋឱ្យ​បានល្អប្រសើរ។

បន្ទាប់ពីឯក​ឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេ​ត្ត អញ្ជើញអានខ្លឹមសារ នៃការផ្សព្វ​ផ្សាយលទ្ឋ​ផលសន្និបាត​គណកម្មាធិកាកណ្តាល​ វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងមតិចូល​រួមចែករំ​លែកបទ​ពិសោធន៍ របស់ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការ​ងារចុះជួយខេត្ត ឯកឧត្ដម ឧបនា​យករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអ​គុណដល់ប​ងប្អូនប្រជាពលរដ្ឋ ដែលបាន​រក្សាការ​ជឿទុ​កចិត្ត និងផ្តល់​ការគាំទ្រជារៀងរហូតដល់ សម្ដេចតេជោ និងតែងតែ​បោះឆ្នោតជូន​គណបក្សប្រ​ជាជនកម្ពុជា ឲ្យមានឱកា​សបន្តបំពេញកាតព្វកិច្ចក្នុងកា​របម្រើប្រជាជន ឲ្យកាន់តែមានជីវភា​ពស​ម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំសង្កាត់ បន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ។

ជាមួយគ្នានោះដែរឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមកា​រងារ បានណែនាំដល់មន្ត្រីបក្ស​ទាំងអស់ ត្រូវបើកវេទិកាសាធារណៈ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យបានដឹងថា ប្រ​ជាពលរដ្ឋខ្វះខាត អ្វី និងត្រូវការអ្វី ហើ​យយើងត្រូវដោះស្រាយជូនគាត់ ។ លើសពីនោះ ត្រូវបន្តជំរុញ​និងពង្រឹង​ការអនុវត្ត​គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គឺត្រូវខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការ​ផ្តល់សេវាសាធា​រណៈប្រកបដោយតម្លាភាព ការទទួល​ខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ហើយត្រូវដោះស្រាយវិ​វាទនៅមូលដ្ឋាន​ក្រៅប្រព័ន្ធតុលា​ការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។

ទន្ទឹមនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានណែ​នាំដល់ថ្នាក់ដឹកនាំគណបក្សឃុំ និង​បក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោល​ដៅ​លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានកា​រងាររបស់ខ្លួន។ហើយត្រូវចាត់វិធាន​ការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់​ភាពអសកម្មនានា ឲ្យដូចភ្លៀងរលឹម។ លើសពីនោះ ត្រូវបន្តថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមាន​នៅក្នុង​មូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការចូលរួមរបស់ប្រជា ពលរដ្ឋ ក្នុងការថែទាំស​មិទ្ធផលនោះ ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!