ព័ត៌មានជាតិ

សាខាកាកបា​ទក្រហមកម្ពុជា ខេត្តកំពង់ចាម បន្តប្រគ​ល់ផ្ទះមនុស្សធ​ម៌ទី១០ ជូនជន​ចាស់​ជរា ទ័លលំបាក ១គ្រួសារ ​នៅស្រុកកំពង់សៀម

(កំពង់ចាម)៖ឯកឧត្តម​ អ៊ុន ចាន់ដា ប្រធានគណៈកម្មា​ធិការសាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកំ​ពង់ចាម និងជា​អភិបាលខេត្ត អមដំណើរដោយ ព្រះវត្តមា​ន វត្តមាន ព្រះសី​លសំវរ ព្រះ​នាគមុនី មេ​គណខេត្ត អនុប្រធាន លោក លោកស្រី ​សមាជិក សមា​ជិកាគណៈកម្មា​ធិការសាខា រួមនឹង​ព្រះមន្ត្រី​សង្ឃនៃ​សាលាគណខេត្ត សាលាអនុគ​ណស្រុក និងអនុសាខាស្រុក និងមន្ត្រីពាក់ព័ន្ធ នៅព្រឹក​ថ្ងៃ​ទី៨ ខែមិថុនា ឆ្នាំ២០២២​ បាននិមន្ត និងអញ្ជើ​ញចុះប្រគល់ផ្ទះបន្ទាប់ទី១០ ជាកម្មវិធីផ្ទះ​មនុស្សធ​ម៌ខេត្ត ក្រោ​មកិច្ចសហការរវាង​សាខាកាកបាទក្រហមកម្ពុជាខេត្តកំព​ង់ចាម និងសាលាគណខេត្ត ជូនជ​នចាស់ជរាទ័លលំបាក ១គ្រួសារ ឈ្មោះលោកតា ចន ព្រុំ អាយុ៨៧ឆ្នាំ រស់នៅ​ភូមិអន្លង់ស្នូក ឃុំ​អូរស្វាយ ស្រុកកំពង់សៀម​។

គួររំលឹកថា លោកតា ចន ព្រុំ​ អាយុ ៨៧ឆ្នាំ និងប្រពន្ធឈ្មោះ ​កៅ អាន អាយុ ៦១ឆ្នាំ ជាជន​ចាស់ជ​រាទ័លលំបាក រស់នៅពឹងអាស្រ័យ​តែលើប័ណ្ណសមធម៌ ក្នុង១ខែ ប្រមាណ ២០ម៉ឺនរៀល ។ ពួកគាត់ មា​នកូនប្រុសស្រី ៤នាក់ បានរៀប​ការបែកគ្រួសារ ប៉ុន្តែមានជីវភាពលំបាកដូចគ្នា មិនអាច​ពឹងពាក់​បាន ។ ច្រើនឆ្នាំមក​នេះ លោកតាព្រុំ វ័យកាន់តែជរា ហើយយាយ អាន ក៏​មានជម្ងឺប្រចាំកាយ ថែម​ទៀត នាំអោ​យជីវភាពកាន់តែលំបា​ក សូម្បីជម្រក​ស្នាក់នៅ ក៏រ​ស់នៅក្នុងកូ​នខ្ទមតូចទ្រុឌទ្រោមខ្លាំង ដែល​ដំបូលជញ្ជាំងប្រក់ បាំងស្លឹក ធ្លុះធ្លាយ ស្ទើរតែពុំអាចស្នាក់នៅ​បាន ពេលមានភ្លៀងម្តង ៗ ។

ដោយមើលឃើ​ញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បាន​សម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង ​តម្លៃប្រមាណ ១០,០​០០,០០០ រៀល ជា​ថវិ​កាបដិ​ភាគ របស់សាខា សាលាគណ អនុសាខាស្រុកសា​លាអនុគណ ចៅអធិ​ការវត្តទូទាំងស្រុកកំពង់សៀម និង​សប្បុរស​ជន ជូន តា ចន ព្រុំ និង យាយ កៅ អាន សម្រាប់​ស្នាក់នៅជាកម្មសិទ្ធិ តទៅ។

ឯកឧត្តម អ៊ុន ចាន់ដា បានរំ​លឹកប្រាប់ដល់អ្នកចូលរួ​ម និង​ប្រជាពលរដ្ឋទាំងអស់ថា ពិតមែន តែស្ថាន​ភាព​នៃការឆ្លងជម្ងឺកូវីដ១៩ បានធូរស្រាល បង្កលទ្ធភាពអោយសកម្មភាព​សេដ្ឋកិច្ចសង្គម មានស​កម្មភាព ពេញលេញឡើងវិញក្តី តែម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬ មើលស្រាលបានឡើយ ។ គ្រប់​គ្នា ត្រូវបង្កើនការការពារខ្លួន ថែរក្សាអនាម័យអោយបានជាប្រចាំ ដោយបុគ្គលម្នាក់ៗ ក៏ដូចជា​ក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ១៩ ដែលចាំបាច់ ត្រូវអនុវត្ត អោយបាន​ខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល ៣ការពារ ៣កុំ និង ជំរុញការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ អោយបានគ្រប់គ្នា ដើម្បីគ្រួសារនិង សហគមន៍មានសុភមង្គល ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ។

ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោកតា ចន ព្រំុ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់ទទួលផ្ទះថ្មីនេះ ចំនួន ២០នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!