ព័ត៌មានជាតិ

ក្រុមការងារ​របស់នាយកដ្ឋាន​ផ្គត់ផ្គងក្រសួងការ​ពារជាតិ ប្រចាំទិសទី១ យោធភូមិ​ភាគទី៥ អញ្ជើញ​ចុះ​ត្រួតពិនិត្យ កា​រងារបង្កបង្កើនផល ចិញ្ចឹមសត្វ និងការងា​រធានាចិញ្ចឹមទ័ព

(បន្ទាយមានជ័យ)៖នាថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី៣ ខែ​សីហា ឆ្នាំ ២០២២ ក្រុមការងារនា​យកដ្ឋានផ្គត់ផ្គងក្រសួងការពារ​ជាតិ ក្រុមការងារការិយាល័យទី៤ កងទ័ពជើ​ងគោក ការិយាល័យទី៤ យោធភូមិភាគទី៥ និងក្រុមការងារការិយាល័យទី៤ កងពលតូច​ថ្មើរជើងលេខ៥១ ដឹកនាំ​ដោយ លោកឧត្តមសេនី​យ៍ត្រី ថៃ គឹមថា នាយរងការិយាល័យទី៤ កងទ័​ពជើងគោក បានអញ្ជើញចុះ​ត្រួតពិនិត្យការងារបង្ករបង្កើនផល ចិញ្ចឹមសត្វ ការងារផ្ទះបាយ និងកា​រងា​រគ្រប់​គ្រងផ្គត់ផ្គង់ចិញ្ចឹមទ័ពរយៈពេល ០៩ ខែ ឆ្នាំ២០២២ នៅទីបញ្ជាការវរ​សេនាតូចថ្មើរជើង​លេខ៥១៣ ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី នាយរងការិយាល័យទី៤ កងទ័ពជើងគោក បានមានប្រសាសន៍ កោតសរសើដល់កងកម្លាំងទាំងអស់ដែលបានយកចិត្តទុក ដាក់ជំរុញការងារងារបង្ករបង្កើនផល ចិញ្ចឹម​សត្វ ដើម្បីបំពេញបន្ថែមលើគោលរបបប្រចាំរបស់យោធិន នៅក្នុងអង្គភាពវរសេនាតូ​ចថ្មើរជើ​ងលេ​ខ៥១៣ កងពលតូចថ្មើរជើងលេខ៥១៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!