ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឱ្យម្នាក់ធ្លាយខួរស្លាប់មួយរំពេច និង ៤នាក់ទៀតរងរបួសស្រាលនិងធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ : ពិតជារន្ធត់ណាស់បុរសម្នាក់ធ្លាយខួរចេញមកក្រៅស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯបួននាក់ទៀតរងរបួសស្រាលនិងធ្ងន់ ត្រូវបានក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែតដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកMSXពាក់ស្លាកលេខបន្ទាយមានជ័យ 1Q-8700 និងម៉ូតូហុងដាឌ្រីមសង់ ពាក់ស្លាកលេខបន្ទាយមានជ័យ 1AB-2865។ហេតុការណ៍នេះបានកើតឡើងនាយប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅលើកំណត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចខាងកើតផ្លូវចូលអគារថ្មី ស្ថិតនៅក្នុងភូមិបាលិលេយ្យ ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេបានឃើញម៉ូតូទាំងពីរគ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្ន លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យខ្ទាតមនុស្សរាយពេញផ្លូវ បុរសម្នាក់ធ្លាយខួរចេញមកខាងក្រៅស្លាប់មួយរំពេច និងចំណែក ៤នាក់ទៀតរងរបួសធ្ងន់ និងស្រាលត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ព័ត៌មានចុងក្រោយដែលភ្នាក់ងារយើងទទួលបាន ក្នុងចំណោមជនរងគ្រោះទាំង ៤នាក់ដែលរងរបួសស្រាលនិងធ្ងន់ នៅពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យក៏ស្រាប់តែបាត់បង់ជីវិតម្នាក់បន្ថែមទៀត។

ក្រោយពីកើតហេតុគេសង្កេតឃើញកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះមកសម្រួលចរាចរណ៍ ពិនិត្យនិងធ្វើការវាស់វែងរួចប្រគល់សាកសព ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកមធ្យោបាយពាក់ព័ន្ធទាំងអស់ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរង់ចាំការដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោកជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button