ព័ត៌មានជាតិ

លោកកជំទាវ បាន ស្រីមុំ ដឹក​នាំប្រតិភូ ចូលរួ​មរំលែកទុក្ខ និងគោរពវិ​ញ្ញាណក្ខន្ធសព ឯកឧត្តម ឃុន វណ្ណៈ សមា​ជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ដែលទទួល​មរណភាព ​ដោយរោគាពាធ

ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម​តំណាងរាស្ត្រ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សាខេត្ត កង​កម្លាំងប្រដាប់អាវុធទាំង​៣ប្រភេទ មន្ទីរអង្គភា​ព អាជ្ញាធរក្រុង ស្រុក កាលពីថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០២២ បាន​អញ្ជើញ​ចូលរួមរំលែ​កទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឯកឧ​ត្តម ឃុន វណ្ណៈ សមាជិ​កក្រុមប្រឹក្សាខេត្ត ដែ​លបាន​ទទួល​មរណភាព កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដោយរោគាពាធ ។

ក្នុងនាមរដ្ឋបាលខេត្តប៉ៃលិន សូមចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសព ដែល​បាន​បាត់​បង់ឥស្សរជនថ្នាក់ខេត្ត បាត់បង់ស្វាមី ឳពុក ជីតាជាទីគោរពស្រឡាញ់ គ្មានថ្ងៃត្រឡប់៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!