ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​ហិង្សា​ដោយ​ចេតនា

(បន្ទាយមានជ័យ)៖ជនសង្ស័យ​ម្នាក់ ​បង្កហិង្សាដោ​យចេតនា ដែល​បានប្រព្រឹត្ត​កាល​ពី​វេលាម៉ោង១៦​និង៣០នា​ទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំ​ណុចសួនមានជ័យ (វេទិការខេត្ត) ស្ថិតនៅភូមិ៣ សង្កាត់​ព្រះ​ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទា​យមានជ័យ ត្រូវបាន​កម្លាំងមូល​ដ្ឋានកង​រាជអាវុធហត្ថ​ក្រុង​សិរីសោ​ភ័ណ សហការជាមួយ​កម្លាំងការិយាល័យព្រហ្មទណ្ឌ ​ចាប់ឃាត់ខ្លួន ប​ញ្ជូនម​កកាន់ប​ញ្ជាការដ្ឋា​នក​ងរាជអាវុ​ធហត្ថខេត្ត ដើម្បីធ្វើការសួរនាំ និ​ងចំណាត់ការតាមនីតិវិធី បន្ទាប់ពី​ទទួលបា​នពា​ក់​បណ្តឹ​ងពីជនរងគ្រោះ​។

លោកវរ​សេនី​យ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាកា​រ មូលដ្ឋានអាវុធហត្ថក្រុងសិ​រីសោភ័ណ បានឲ្យដឹងថា ជន​សង្ស័យ​មាន​ឈ្មោះ ថង ប៊ុនហេង​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ បានវ៉ៃ​ទៅ​លើជនរ​ងគ្រោះឈ្មោះ ​ប្លែក សំរេ​ច ជាច្រើនដៃ​បណ្ដាលឱ្យរង​របួស។

លោ​កវរ​សេនីយ៍​ទោ ព្រហ្ម ថេ​ង ប្រធា​នមន្ទីរស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កង​រាជអាវុ​ធហត្ថ​ខេត្ត​បន្ទាយ​មានជ័យ​​បានឲ្យដឹងថា ជន​សង្ស័យខាងលើ​ ត្រូវបា​នកម្លាំ​ងមន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាបប​ទល្មើស​កងរាជអាវុធហត្ថខេត្ត​ បញ្ជូន​ទៅ​សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០​២២​នេះ ដើម្បីចាត់កា​រតាម​និតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button