ព័ត៌មានជាតិ

នគរបាលបង្ការពន្លត់អគ្គិភ័យ ចុះបង្រៀន​ពីវិធាន​ការបង្ការ ពន្លត់អគ្គិភ័យនិ​ងសង្រ្គោះបឋម ដល់និ​ស្សិត​សាកលវិទ្យា​ល័យ​បៀលប្រាយ ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ)៖ដោយមា​នការណែ​នាំពីលោកឧត្តម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងកា​រដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ ត្រី ប៊ុន ផេង ស្នងការរង ទទួលផែន​ការ​ងារ​គ្រប់គ្រងអា​វុធគ្រឿងផ្ទុះ និងអគ្គិភ័យ លោកវរសេនីយ៍ឯក ពិន សេរី នាយការិយាល័យ បង្ការ​ពន្លត់​អគ្គិភ័​យ​ ស្តីពីការបង្ការទ​ប់ស្កាត់គ្រោះ​អគ្គិភ័យ​ដែល​តែងតែ​កើត​ឡើង ​បង្កឲ្យម​ហន្តរា​យផ្ទះ​សំបែង ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋនោះ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ លោកវរ​សេនីយ៍​ទោ​ វឹក វើន នាយរងារិយា​ល័យ​ បង្ការពន្លត់អ​គ្គិភ័យ និងស​ង្រ្គោះ បានដឹក​នាំកម្លាំងជំនាញ​ចុះបង្ហាត់​បង្រៀន ពីវិ​ធានការបង្ការ ពន្លត់អគ្គិភ័យ ​និងសង្រ្គោះ​បឋម ដល់​លោកគ្រូ អ្នកគ្រូ និងនិស្សិត​សកល​វិទ្យា​ល័យ​បៀល​ប្រាយ ចំនួន១១​០នាក់ ស្រីចំនួន ៦៥នាក់​ ស្ថិតក្នុង​សង្កាត់អូរអំបិល ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

 

លោកវរសេនី​យ៍ទោ វឹក វើន បានឲ្យដឹងថា៖បញ្ហា​គ្រោះអគ្គីភ័យ ជាគ្រោះ​មហន្តរា​យមួយ​ដ៏ធំ ដែល​ច្រើន​កើ​តឡើង​ញឹកញាប់​ដោយ​ការឆ្វេសប្រហែ​ស​រប​ស់មនុស្ស ។​ដើម្បី​ឲ្យ​មា​នកា​រយ​ល់​ដឹង​ទាំងអ​ស់​គ្នា​និ​ងចូលរួម​ទប់ស្កាត់​នោះ ការិយាល័​យជំ​នាញ​​ជាគ្រូប​ង្គោលបានចុះបង្រៀន​ពីវិ​ធានការ​បង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបឋម ដ​ល់កម្មករ​រោងចក្រ ​និងគ្រឹះស្ថានឯ​កជន ​ជាក់​ស​តែងនាថ្ងៃនេះ ក្រុមការ​ងារបានចុះបង្រៀនដ​ល់សាកលវិទ្យាល័យ បៀលប្រាយ ដោយលើកយក​ខ្លឹម​សារនៃ​មេរៀនគឺ១/ទ្រឹស្តីទូទៅអំពី អគ្គិភ័យ, /អំពី របៀបប្រើប្រាស់ពិ​និត្យមើ​លគុណភាព និងរ​ក្សាទុក​បំពង់ពន្លត់អគ្គិភ័យ ,/អំពីរបៀបជម្លៀសខ្លួន និងសង្រ្គោះ​ជនរងគ្រោះ​ចេញពីកន្លែង​កើតហេតុ និង៤/អំពីប្រកាស​លេខ២៦៤៤ប្រក ស្តីពីការប​ង្កើតនិងការគ្រប់ គ្រងក្រុមពន្លត់​អគ្គិភ័យកាត​ព្វកិច្ច និងក្រុមពន្លត់អគ្គិភ័យស័្មគ្រចិត្ត។

 

ជាមួយគ្នានោះដែរ លោកគ្រូកុល សុវណ្ណវឌ្ឍនា ក៏បានថ្លែងអគុណដល់ក្រុមការងារ ដែល​បានឆ្លៀត​ពេលវេលា ចុះមកបង្ហាត់ប​ង្រៀន ដល់និស្សិតនៃសា​លវិទ្យាល័យបៀលប្រាយ​នាពេលនេះ ដើម្បីបា​នយ​ល់ដឹ​ងពីវិធានការទាំងឡាយ​ដែលត្រូវមានការប្រុងប្រយ័ត្ន ។ជាមួយគ្នានោះ លោកគ្រូ កុល សុវណ្ណវ​ឌ្ឍនា ក៏បានផ្តាំផ្ញើដល់​និស្សិតទាំង​អស់ ត្រូវត្រងស្តាប់​ការធ្វើបទប​ង្ហាញ និងក្រេបយ​កនូវចំ​ណេះដឹ​ងទាំងឡាយ ដើម្បី អនុវត្តនិងផ្សព្វផ្សាយ​ឲ្យបានទូលាយ​ដល់បងប្អូនបា​នយលដឹង​ទាំងអស់​គ្នាផង​ដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button