ព័ត៌មានជាតិ

ផ្លូវបេតុង​អាមេ​ប្រវែង​១០០​០ម៉ែត្រ​នៅភូមិព្រែកប៉ាន និងភូមិព្រែក​បាឡាត់ឆឹង​ ត្រូវបានសម្ភោធដា​ក់ឲ្យប្រើ​ប្រាស់​ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្តាល

ខេត្តកណ្តាល៖ផ្លូវបេតុង​អាមេប្រវែង១០០០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិព្រែកប៉ាន និងភូមិ​ព្រែក​បាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នា​រសៀលថ្ងៃទី០៦ ខែ​មេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯក​ឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគ​ណៈ​អភិ​បាលខេត្តកណ្តាល និង​មានការចូលរួម​ពីលោក លោកស្រីអភិបាលរងខេត្ត កងកម្លាំងទាំ​ងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានា​ជុំវិញខេត្ត យុវជន សសយក យុវជនកាយរឹទ្ធ យុវជនកា​កបាទក្រហមផងដែរ​។

 

ឯកឧត្តមអភិបា​លខេត្ត បានមាននប្រសាសន៍ថា ផ្លូវបេតុងនេះ ជាសមិទ្ធិផល​ថ្មីមួយទៀត​នៅក្នុង​ស្រុក​ស្អាង សម្រាប់បំរើដល់សេចក្តីត្រូវ​ការក្នុងការធ្វើដំណើរ ដឹកជញ្ជូន​របស់ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលពីមុន ផ្លូវនេះមានការលំបាកក្នុងការ​ធ្វើដំណើរ និងដើម្បី​លើ​កកម្ព​ស់ផាសុកភាព និងជីវភា​ពរស់​នៅជូនប្រជា​ពលរដ្ឋ ស្របតាម​គោលនយោបាយយុទ្ធសាស្ត្រចតុកោ​ណរបស់រាជរដ្ឋាភិបាល ក្រោមកា​រដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី នៃកម្ពុជា ដែលបានកំណត់យក «ធនធា​នមនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព។សមិទ្ធផ​លទាំងនេះ គឺជាស​ក្ខី​ភាពនៃការរីកច​ម្រើនឥត​ឈប់ឈររបស់រដ្ឋបាលខេត្តកណ្តាល ជាពិសេសរដ្ឋបាល​ស្រុក​ស្អាង ក្រោម​ការដឹកនាំពោរពេញទៅដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់រាជរដ្ឋា​ភិបាល ជាពិសេសការខិតខំយ​កចិត្តទុកដាក់ពីសុខមាលភាពរបស់ប្រជាពលរដ្ឋ រួមទាំងការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគម​នាគមន៍នានានៅក្នុងខេត្តកណ្តាល៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!