ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសា​មញ្ញលើកទី៣៨ អា​ណត្តិទី៣

ខេត្តកំពង់ចាម៖​ក្រុម​ប្រឹ​ក្សាខេត្តកំពង់ចាមនៅព្រឹក​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បាន​បើក​កិច្ចប្រ​ជុំសាមញ្ញលើ​កទី៣៨ អាណត្តិទី៣ របស់របស់ខ្លួន​ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ នៃគណៈអភិបាលខេត្ត។កិច្ចប្រជុំបាន​ប្រព្រឹត្ត​ទៅ នៅសាលប្រជុំសា​លាខេត្ត ដោយ​មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិ​កសមាជិ​កាក្រុម​ប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយ​ក នាយករងរដ្ឋបាល កងកម្លាំងទាំ​ងបី ថ្នាក់ដឹកនាំមន្ទីរ វិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

កិច្ចប្រជុំមានរបៀបវារៈសំខាន់ៗចំនួន ៤

.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់នៃកិច្ចប្រជុំសាមញ្ញ លើកទី៣៧ អាណត្តិទី៣ របស់ក្រុម​ប្រឹក្សាខេត្តកំពង់ចាម។

.ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការងារឆមាសទី១ និងទិ​ស​ដៅប្រចាំឆមាសទី២ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ។

.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងផែនការសកម្មភាពត្រីមាសទី៣ (កក្កដា សីហា និង​កញ្ញា) ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។

. បញ្ហាផ្សេងៗ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!