ព័ត៌មានជាតិ

ស្ត្រីវ័យ៣​២ឆ្នាំ​ម្នាក់ ត្រូវប្តីចិត្តអ​ប្រិយ៍ប្រល័យ​ជីវិត នៅខ្ទមស្រែ​ត្រង់​ចំណុ​ចថ្នល់​ភ្លោះ ឃុំបន្ទា​យឆ្មារ មិ​នដឹង​មូល​ហេតុ

(បន្ទាយមានជ័យ)៖​មិនដឹង​ជាមា​នរឿង​ និងមាន​គំនុំអ្វី​ដ​ល់ថ្នាក់​បុរស​​ជា​ប្តីចិត្តអ​ប្រិយ៍​លើ​ដៃ​ប្រល័យ​ជីវិត​ប្រពន្ធ ប​ណ្តាល​ឲ្យស្លាប់​ នៅខ្ទម​ស្រែ​ត្រង់​ចំណុ​ចថ្នល់​ភ្លោះ ស្ថិត​នៅភូមិក្បា​លទន្សោង​ ឃុំបន្ទា​យឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយ​មានជ័​យ យ៉ាង​អាណោ​ចអធម៌បែបនេះ។

បើតា​មនគរ​បាលស្រុកថ្មពួកបាន​ឲ្យដឹងថា ករណីឃាតកម្មនេះ​បានកើតឡើងកាលពី​ថ្ងៃទី១៧ ខែ​មេ​សា ឆ្នាំ២០២​២ ចន្លោះវេ​លាម៉ោង ០២ ទៅ ០៣ទៀបភ្លឺ ដែ​លបង្ករ​ឡើងដោ​យឈ្មោះ​ ​ឈាក់ ដោះ អាយុ៣​២​ឆ្នាំ ត្រូវ​ជាប្តី ជ​ន​រងគ្រោះ​(ប្រពន្ធ)ឈ្មោះ ​យង់​ ទី អាយុ ​៣១​ឆ្នាំ មានទី​លំនៅភូមិព្រីង​កោង ឃុំបុ​ស្បូវ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមា​នជ័យ។

 

នគរ​បាល​បន្តថា ពីនាក់ប្តី ប្រពន្ធ​ខាងលើមុន​ពេលកើតហេតុ បា​នមកស្នាក់នៅ​ខ្ទម​ចាំស្រែ របស់​ឪពុកឈ្មោះ យ័ន ​យង់ អាយុ ៥១ឆ្នាំ នៅ​ចំណុច​កន្លែងកើ​តហេតុខាងលើ ​បំរុង​ទៅធ្វើកា​រនៅ​ប្រទេ​សថៃ លុះ​ដល់ថ្ងៃទី១៨ ខែមេសា​ វេលាម៉ោង១៥​និង០០​នាទី ទើប​ឪពុ​កត្រឡ​ប់មក​ពីក្នុង​ភូមិ​ក្បាល​ទន្សោងវិញ ក៏ស្រា​ប់តែឃើញ​កូ​នស្រី​ស្លាប់នៅខាង​កើតខ្ទមស្រែ ​លើពុំនូក​ចំបើងតែម្តង ឯ​កូន​ប្រសា​រជា​ជន​សង្ស័យ បានរ​ត់គេចខ្លួន​បាត់។

 

ក្រោយពីទទួលបាន​ព័ត៌មាន​នេះភ្លាមកម្លាំងនគរ​បាល​ អាជ្ញា​ធរមូលដ្ឋាន និងក្រុម​គ្រូពេទ្យជំនាញ​កោស​ល្យវិច្ឆ័យ បានបង្កើ​តគណកម្មការ​ត្រួត​ពិនិ​ត្យនៅ​ក​ន្លែ​ងកើ​តហេតុ និង​លើ​សាក​សព ព្រម​ទាំង​ធ្វើកា​​រស្រាវ​ជ្រាវស៊ើបអង្កេត​ ដើម្បី​ឈា​នទៅរក​ការចាប់ខ្លួន​ឃា​ត​ករ យក​មកផ្តន្ទាទោ​សតាម​ច្បា​ប់ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!