ព័ត៌មានជាតិ

កូន​ភ្លោះ​៣នា​ក់កើ​តក្នុ​ងគ្រួ​សារ​ក​សិករ ជួបកា​រ​លំ​បាក​ នៅស្រុ​កព្រៈ​នេត្រព្រៈ ​ទទួលបាន​អំណោយ​ពីសា​ខា​កាកបា​ទក្រហ​ម​កម្ពុជា ​ខេត្តបន្ទាយមា​នជ័យ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី ប្រធា​នគណ​កម្មាធិការ​សាខាកា​កបាទក្រ​ហមកម្ពុជា​ខេត្តបន្ទា​យមា​នជ័យ និង​លោ​កជំទាវ ជ័យ ​ណារី អនុប្រ​ធា​នកាកបា​ទក្រហម​កម្ពុជា​ខេត្ត រួមនិងក្រុមការ​ងារ កាលពីថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២​០២៣ បាន​អញ្ជើញចុះ​សួរសុខទុ​ក​ និងនាំយកអំណោយប្រគ​ល់ជូន គ្រួសារ​ដែលមាន​កូន​ភ្លោះ៣នាក់​កើតក្នុងគ្រួសារ​កសិ​ករជួបកា​រលំបាក​ ស្ថិតភូមិកក់ ឃុំជប់វ៉ារី ស្រុកព្រៈនេ​ត្រព្រៈ។

ឯកឧត្តម អ៊ុំ រាត្រី បាន​លើកឡើងថា​៖កូន​៣នាក់​ដែលកើ​តក្នុងត្រ​កូលប្រ​ជាកសិក​រមាន​ឪពុកឈ្មោះ ប៊ិន ​សាវឿន អាយុ៣៦​ឆ្នាំ(មុខរបប​កសិករ) និងម្តាយឈ្មោះ ​ជីវ ធុច​ អាយុ៣៥ឆ្នាំ (មេផ្ទៈ)ដែ​លមាន​បន្ទុកក្នុងគ្រួ​សារចំនួន​៦នាក់ ក្នុងនោះមានកូនភ្លោះ៣នាក់ ដែលជាកូនទី៤​ មានស្រី១​នាក់ ប្រុ​ស២នាក់​ដែលទើបកើតកា​លពីថ្ងៃទី០​៣ ខែកក្កដា ឆ្នាំ២០​២៣ នៅមន្ទីពេទ្យគន្ធបុប្តាខេត្តសៀមរាប។

ឯកឧត្តមបានបញ្ជាក់ថា៖កូនភ្លោះ៣នាក់ ដែលកើតបាន​ជិត១​សប្តាហ៍​មាន​

.ឈ្មោះ​ ធុច សិរី ភេទ​ស្រី ទម្ងន់២,២​គីឡូក្រាម

.ឈ្មោះ ធុច មង្គល ភេទប្រុស ទម្ងន់២គីឡូក្រាម

.ឈ្មោះ ធុច​ សួរស្តី ​ភេទប្រុស ទម្ងន់២គីឡូក្រាម កូនភ្លោះទាំងបី​ក្រោយ​កើតគឺមានសុខភាពល្អ។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា៖ក្រោយ​ទទួលព័ត៌មានបា​នដឹង​បាននាំក្រុម​ការងារសា​ខាកាក​បា​ទក្រហ​មកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីយ​កអំណោយ​សាខាកាកបា​ទក្រហមកម្ពុជា មកប្រគល់​ជូន​នេះជាកា​រយកចិត្តទុកចំ​ពោះប្រមុខរាជ​​រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាច​ក្រកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្រជា​ពលរដ្ឋដែល​មានការខ្វៈ​ខាតនិង​ជួបការលំបា​កដូច​គ្រួសារកូនភ្លោះ​៣នាក់មានទាយិការ១នាក់ និងទារក២នាក់​ដែលត្រូវ​បានទទួល​អំណោយមាន​សម្ភារៈប្រើប្រាស់ និងទឹកដោះគោ និងគ្រឿងបរិភោគសម្រាប់ផ្គន់ផ្គង់គ្រួសារ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button