ព័ត៌មានជាតិ

ឯកឧត្តមអ៊ុំ រាត្រី ជម្រុញការការពារដីព្រៃលិចទឹក តំបន់៣ ឲ្យខានតែបានតាមបទបញ្ជា របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា

(បន្ទាយមានជ័យ):ឯកឧត្តមអ៊ុំ រាត្រី បានបញ្ជា់ឲ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់យុទ្ធនាការដាំកូនឈើលើកទី០៨ នៅស្រុកមង្គលបូរីថា៖យោងតាមស្ថិតិរបស់ជលផលក៏ដូចជាមន្ទីរកសិកម្ម ប្រជាពលរដ្ឋ ដែលបានទន្ទ្រានដីព្រៃលិចទឹករហូតដល់ជាង៥,០០០ហិកតា ជាក់ស្តែងបងប្អូនក៏បានប្រល់ជូនរដ្ឋវិញហើយ តែនៅសល់តិចតួចក្នុងស្រុកមង្គលបូរីតែម្តង ដូច្នេះរដ្ឋបាលស្រុកមង្គបូរី ត្រូវបន្តពិនិត្យមើលចំនួនតួលេខនេះ ដើម្បីបញ្ជាក់បន្ថែមនិងរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖នេះគឺជាមោទនភាពរបស់យើងទាំងអស់គ្នា ពិសេសក្នុងនាម គណៈបញ្ជាការឯកភាពខេត្តនិងរដ្ឋបាលខេត្ត ដែលយើងបានរួមគ្នាដោយមិនគិតពីការនឿយហត់តាំងពីពេលមានទឹករហូតដល់ស្រកទឹក នាំគ្នាមកដាំកូនឈើយ៉ាងសស្រាក់សស្រាំ ក្នុងនោះយើងបានដាំដើមឈើ០៤ប្រភេទ គឺដើមប្ញស្សី រាំងទឹក គ្រាប់ត្នោត និងដើមរំដិញ ដោយដាំធ្វើជារបង ចាប់ពីព្រំប្រទល់ខេត្តសៀមរាប មានឃុំប្រាសាទ ឃុំភ្នំលៀប ក្នុងស្រុកព្រះនេត្រព្រះ មកទល់ ឃុំសំបួរ ស្រុកមង្គលបូរីមានប្រវែង៤២គ.ម ជាប់ព្រំប្រទល់ខេត្តបាត់ដំបង ។

ឯកឧត្តមអ៊ុំ រាត្រី ក៏បានបញ្ជាក់ថា៖ជាថ្មីម្តងទៀតក្នុងនាមឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាក្នុងនាមឯកឧត្តមផ្ទាល់ សូមថ្លែងនូវការកោតសរសើរ ដល់មេបញ្ជាការគ្រប់កងឯកភាពខេត្ត និងកងម្លាំងទាំងអស់ ដែលបានមកប្រចាំការនៅតំនប់នេះ មានរយៈពេល០៣ខែមកនេះ ក្នុងការយាមល្បាតត្រួតពិនិត្យនិងអប់រំប្រជាពលរដ្ឋឲ្យយល់អំពីតំបន់២និងតំបន់៣ ។

ជាមួយគ្នានោះកងកម្លាំងទាំងអស់រួមសហការជាមួយបណ្តាមន្ទីរនានាជុំវិញខេត្ត រដ្ឋបាលស្រុក ក្រុង ទាំង០៩ និងអង្គការសង្គមស៊ីវិល ដែលបានរំគ្នាមកដាំកូនឈើនេះឡើងវិញបានជោគជ័យ ហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយសម្រាប់ខេត្តបន្ទាយមានជ័យ ។

ទន្ទឹមនោះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាមន្ទីរពាក់ព័ន្ធ ត្រូវតែថែរក្សាការពារតំបន់ដីព្រៃលិចទឹកនេះ មិនឲ្យមានការរំលោភបំពានលួចកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិនោះទេ ប្រសិនបើមានបុគ្គល់ណាម្នាក់ហ៊ានរំលោភបំពាននោះ នឹងត្រូវចាប់យកទៅផ្តន្ទាទោសតាមច្បាប់ ដោយមិនលើកលែងនោះឡើយ។

បញ្ជាក់៖លើកទី០៨នេះ ដែលជាលើកចុងក្រោយនៃយុទ្ធនាការដាំកូនឈើនៅតបន់៣ដីព្រៃលិចទឹក នៅចំណុចបង្គោលលេខ៣៤០ ត្រង់ប្រឡាយតាគាតក្បាលថ្នល់ និងបង្គោលលេខ៣៤១ តាមមាត់ស្ទឹង ក្នុងភូមិសាស្ត្រ ភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី ដែលមានកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរស្រុក ក្រុង សរុបចំនួន៧២១នាក់ ក្នុងនោះ ដាំកូនរាំងទឹកចំនួន៦០០ដើម,ដើមប្ញស្សីចំនួន១,០០០ ដើមនិងគ្រាប់ត្នោតចំនួន៥,០០០គ្រាប់ ។សរុបទាំង០៨លើក គ្រាប់ត្នោតចំនួន១៨,៦៦០គ្រាប់,កូនដើមរាំងទឹកចំនួន១,៩០០ដើម,ដើមប្ញស្សីចំនួន៧,២២០ដើមនិងដើមរំដិញចំនួន៦,០០០ដើម ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!