ព័ត៌មានជាតិ

ពលរដ្ឋខ្មែរម្នា​ក់ ​ត្រូវខ្សែភ្លើ​ង​ឆក់​ស្លាប់ ​​ខណៈ​​ចុះ​​​លា​ងដៃ​ជើ​ងក្នុ​ង​​ប្រឡាយ​ទឹ​ក ​ក្បែរផ្លូវជាតិ​​ក្នុងទឹក​ដី​ថៃ

(បន្ទាយមានជ័យ)៖ព​លរដ្ឋខ្មែរម្នាក់ ចុះ​លាង​ដៃជើងក្នុង​ទឹ​កប្រឡាយ​​ក្បែរផ្លូវ​​ជាតិ ស្ថិត​ក្នុងភូមិថាប់សេរី ឃុំថាប់​សេ​ដិត ស្រុកតាប្រាយា ខេត្តស្រះ​កែវ ប្រ​ទេសថៃ ត្រូវខ្សែភ្លើ​ង​​ឆក់​ស្លាប់យ៉ាង​អាណោចអធ​ម កាលពី​វេលា​ម៉ោ​ង០២ទាបភ្លឺ ថ្ងៃទី០​៦ ខែសីហា ឆ្នាំ២០២២ ។

នគរបាលស្រុកថ្មពួក​បានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ សន ផល្លី ភេទប្រុស អាយុ ៦៩ឆ្នាំ នៅ​ភូមិអូកំបុត្រ (ភូមិបឹងតាស្រី) ឃុំគោ​ករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។មុនពេល​កើ​តហេតុ​ជនរង​​គ្រោះ និងប្រពន្ធ​ព្រ​មទាំងកូន​បា​នធ្វើដំណើរត្រឡប់ មកពីប្រ​ទេសថៃ ដើម្បី​ម​កផ្ទះ​របស់​ខ្លួន​វិញ ។​ពេលម​កដល់ចំណុច​កើតហេ​តុជនរ​ងគ្រោះបាន ចុះលា​ង​ដៃនិ​ងលាង​ជើងនៅ​ប្រឡាយ​ទឹក​ក្បែរថ្នល់​កៅស៊ូជិ​​តបន្ទាយទាហាន​ឈុតខ្មៅថៃក្បែរព្រំដែន ត្រូវ​ចរន្តអគ្គីសនីឆ្លងឆក់​ ដោ​យ​ពុំបាន​ឃើ​ញ​មា​​ន​ខ្សែភ្លើ​​ង​ដាច់ធ្លា​ក់ចូ​ល​ក្នុង​ទឹក​ប្រឡាយនោះឡើយ ។ ក្រោយពេលកើតហេតុ ប្រពន្ធកូ​ននិង​ទាហានឈុ​តខ្មៅថៃ បានបញ្ជូនជនរងគ្រោះ​ទៅ​សង្គ្រោះជី​​វិត​នៅមន្ទីរពេទ្យស្រុកតាប្រាយ៉ា តែ​ខាង​ក្រុមគ្រូពេទ្យ​បានញ្ជាក់ប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ

នគរបាល​បានបញ្ជា​ក់​ថា​​ស​ពជនរងគ្រោះ ត្រូវបា​​នទា​ហាន​ឈុតខ្មៅ​បញ្ជូនមក​ប្រទេសកម្ពុជាវិញ តាមច្រករ​បៀង​ មហោស្រប ស្ថិតនៅក្នុង​ភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ដើម្បីឲ្យក្រុ​ម​គ្រួសាររៀប​ចំធ្វើបុណ្យតាមប្រពៃណី

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!