ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញអប់រំផ្សពផ្សាយ សភាពការណ៍ថ្មីៗ និង​នវា​នុ​វត្តន៍​ភាព នៃបច្ចេកវិទ្យាឌីជីថល

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍​ត្រី សឹង្ហ ទុំ មេបញ្ជាការ ​កងពលតូច​ថ្មើរជើងលេខ៥១ នា​ថ្ងៃ​អាទិត្យ ១០ រោច ខែមិ​គសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០២២ បាន​អញ្ជើញ​ជាអធិបតីក្នុងកិច្ចប្រជុំអ​ប់រំ​ផ្សព្វផ្សាយ​សភាពការណ៍ថ្មីៗ និងប្រើប្រាស់​បណ្តាញទំនា​ក់ទំនងសង្គម ប្រកប​ដោយភា​ពទទួល​ខុសត្រូវ និងរក្សាបាននូវការងា​រលក្ខការណ៍រ​បស់កងទ័ព​ ដែល​ពាក់ព័ន្ធដ​ល់សន្តិសុ​ខជាតិ ។

ក្នុងកិច្ចប្រ​ជុំនេះ​បានធ្វើឡើងនៅទីបញ្ជាការ​កង​ពលតូច​ថ្មើរជើងលេខ​៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជ​ប់វារី ស្រុកព្រះនេត្រព្រះ ​ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួ​មពី​លោកមេបញ្ជា​ការរង កង​ពល នាយ​សេនាធិការរង នាយ​ការិយា​ល័យ នាយផ្នែកជំនាញ មេបញ្ជា​ការ កងអ​នុសេនា​ធំចំណុះ ​កងពល លោកមេ​បញ្ជាការ វរ​សេ​នាតូចទាំង៤ និងនាយទា​ហាន វ័យក្មេងផងដែរ។

នាឱកាសនោះលោកឧត្តមសេនីយ៍ សឹង្ហ ទុំ បានគូស​បញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល បច្ចុប្បន្នកំ​ពុងវិវត្តន៍​ប្រកបដោ​យនវានុវត្តន៍ភាព ជា​ពិសេសបណ្តាញ​ទំនាក់នងសង្គម ដែលកំពុងដើ​រតួ​យ៉ាង​សំខាន់ក្នុង​ការប្រើប្រាស់របស់​មនុស្សលោក​ជាសកល ដែល​វាបានផ្តល់នូវ​ផលវិជ្ជមាន និងអវិជ្ជមាន អាស្រ័យ​លើអ្នក​ប្រើប្រាស់។ចំពោះ​កងកម្លាំង ត្រូវ​អនុវត្ត​ន៍ឲ្យបាន ក្នុង​ការរក្សាការសម្ងាត់យោធា ដែ​លបានកំ​ណត់ឲ្យបានជាប់​ជាប្រចាំ។

ក្នុងនោះលោកឧត្តមសេនីយ៍ មេបញ្ជា​ការ ក៏​បានថ្លែង​ការកោតសរសើរ ដល់នាយទាហាន នាយ​ទាហានរង និងពលទាហាន ដែល​តែងតែចែ​ករំលែក លើបណ្តាញទំនាក់ទំនងសង្គម នូវស​កម្មភា​ពល្អៗ ការវិវត្តន៍រី​កចម្រើន នៃប្រទេសជាតិ សកម្មភាព​ថ្នាក់ដឹកនាំ លើកស្ទួយកិត្តយសជាតិ លុបបំ​បាត់នូវការ ផ្សាយបំផ្លើស​ការពិត របស់ចលនាក្រុម​ឧទ្ទាមចង់ធ្វើបដិវត្តន៍ព៌ណ ទាំងស​កម្មភាព​ជាក់ស្តែង និងបណ្តាញទំ​នាក់ទំនងសង្គម ក្នុងគោលបំណងផ្តួល​រំលំរាជរដ្ឋភិបា​លស្របច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!