ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោក​ជំទាវ ឧបត្ថម្ភស័ង្កសី ជូនដល់​ប្រជាពល​រដ្ឋ​ជា​ស្រ្តីមេម៉ាយ ជួបការលំ​បាក ក្នុងស្រុកម៉ាឡៃ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំមេបញ្ជា​ការ កងពលតូចថ្មើរជើងលេខ៥១ បាន​ចាត់​តាំងក្រុម​ការងារដឹកនាំដោយលោ​កវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ ​មេបញ្ជាការ វរសេនាតូច​ថ្មើរជើងលេខ​៥១១ នៅថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២២ នាំយក​ស័ង្កសី ដែលជាអំ​ណោយដ៏ថ្លៃថ្លា​របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ សហការជាមួយ អាជ្ញាធរមូ​លដ្ឋាន ចុះជួយ​ជួសជុល​ផ្ទះជូនប្រជា​ពលរដ្ឋ ជាស្រ្តីមេម៉ាយ ជួបការលំ​បាក ស្ថិតនៅភូមិ​ចាន់គីរី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរមូលដ្ឋាន និងប្រជាព​លរដ្ឋ បាន​គោរពថ្លែងអំណ​រគុណយ៉ាង​ជ្រាលជ្រៅបំផុត ជូនចំពោះ ឯក​ឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែ​ងតែយក​ចិត្តទុកដាក់​ដល់សុខទុក្ខប្រ​ជាពលរដ្ឋទូទៅ​ជួបការលំ​បាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូម​ឯកឧត្តម​ និងលោកជំទាវ មានសុខភា​ពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងសូមគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button