ពិធី​សម្ពោធ​ឆ្លង​ រទេះ​សាឡី​ និង​ ឈាបនដ្ឋាន​ ក្នុង​វត្តឬស្សីក្រោក​ ស្រុក​ មង្គលបូរី​

(បន្ទាយមានជ័យ)
រទេះសាឡី​ ចំនួន២គ្រឿងថ្មីស្រឡាង​ និង​ ឈាបនដ្ឋាន​ ស្ថិតនៅវត្តឫស្សីក្រោក​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ ត្រូវបានធ្វើពិធីបុណ្យសម្ពោធឆ្លង​ នាព្រឹកថ្ងៃទី​២៨​ ខែកក្កដា ឆ្នាំ​២០២៥​ ។ដែលរទេះសាឡីទាំង​ ២គ្រឿងនេះគឺជា​ សទ្ធា​ជ្រះថ្លា​របស់ឯកឧត្ដមអ្នកឧកញ្ញ៉ា​ នូ​ ស៊ីថា​ និងលោកជំទាវ​ សុខ​ សុភា​ ហើយត្រូវបានធ្វើការបែងចែក​ ទុកសម្រាប់ប្រើប្រាស់ជាទូទៅ​ ក្នុងវត្តឬស្សីក្រោក​ ១គ្រឿង​ សម្រាប់ប្រើប្រាស់នៅវត្តកោះកែវលង្ការាម​ ចំនួនមួយគ្រឿង។

បើតាមរបាយការណ៍របស់លោកគ្រូ​ យ៉ា​ ថន​ ដែលជាគណៈកម្មការវត្តបានឲ្យដឹងថា​ រទេះ​សាឡីនេះ​ មានទំហំ​ ដូចគបណ្តោយ​៩​ ម៉ែត្រ​ ទទឹង​ ២,៦០ម៉ែត្រ​ ផ្ទុកចំនួន​ ៩តោន​ មានក្បាលនាគបី​ កន្ទុយនាគបី​ ក្នុង១គ្រឿង​ ចំណាយអស់​ ២៥០០០។

ព្រះគ្រូសិរីមង្គល​ សំ​ វីរៈ​ ដែលជាព្រះគ្រូចៅអធិការវត្តឫស្សីក្រោក​ ព្រះអង្គឲ្យមាន​សង្ឃដីកា​ថ្លែង​ អំណរ ព្រះគុណ​ ចចំពោះម្ចាសសទ្ធា​ដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួនបង្កើត​ បានជាទ្រព្យសម្បត្តិរួមដូចជារទេះសាឡី​ និង​ឈាបនដ្ឋាន​ ដែលជាបំណងប្រាថ្នាជាយូរមកហើយសម្រាប់ប្រជាពុទ្ធបរិស័ទគ្រប់ៗរូប។

លោក​ អ៊ូ​ សុភាព អភិបាលរង ស្រុកមង្គលបូរី​ បានមានប្រសាសន៍ថា​ សមិទ្ធផលដែលបានធ្វើបុណ្យឆ្លងថ្ងៃនេះ ដូចជារទេះសាលីជាដើមដែលមានភាពស្រស់ស្អាតក្បាច់រចនាបែបខ្មែរពិតៗ​ និងសូមគោរពអរគុណ​ ចំពោះម្ចាស់សទ្ធា​ យ៉ាងក្រៃលែង​ ។

ក្នុងឱកាសសំណេះសំណាលនេះផងដែរលោកបានបញ្ជាក់ផងដែរ​ ពីសភាពការណ៍នៅតាមព្រំដែនកម្ពុជាថៃដោយទាហានសៀមកំពុងតែធ្វើការឈ្លានពាន អធិបតេយ្យភាព​ របស់កម្ពុជាយ៉ាងគឃ្លើន​ ៥ថ្ងៃមកហើយបានធ្វើការបាញ់ផ្លោងអាវុធធុនតូចធំដូចជាយន្តហោះ​ F_16 ទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជា មកលើប្រាសាទ បង្កឲ្យមានអ្នកស្លាប់និងរបួសទាំងយោធានិងប្រជាជនខ្មែរស្លូតត្រង់រាប់សិបនាក់ ឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចរត់គេចខ្លួនចាកចេញមករកទីទួលសុវត្ថិភាពបង្កឲ្យមានភាពទុក្ខសោកវេទនា ព្រាត់ប្រាស​ផ្ទះសំបែង​ សិស្សានុសិស្សកខានការសិក្សារៀនសូត្របាត់បង់នូវការរកទទួលទានប្រចាំថ្ងៃ ក៏ប៉ុន្តែសូមធ្វើការកោតសរសើរនិងលើកទឹកចិត្តចំពោះស្ថិរភាពកងទ័ពខ្មែរយើងដែលអង់អាចក្លាហានការពារទឹកដី បានគ្រប់គ្រងទាំងស្រុងចំពោះប្រាសាទទឹកដីមិនឲ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *