ស្មារតីខ្មែរតែមួយ តោះចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីបន្តគាំទ្រវីរភាពកងទ័ពជួរមុខ

រដ្ឋបាលខេត្តប៉ៃលិន សូមជំរាបជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា៖ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ តទៅ រដ្ឋបាលខេត្ត បានរៀបចំទីកន្លែងចូលរួមបរិច្ចាគឈាមដោយស័្មគ្រចិត្ត និងក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកខេត្ត ដែលមានទីតាំងនៅសាលប្រជុំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ជិតវិមានឯករាជ្យ។

បងប្អូនប្រជាពលរដ្ឋ យុវជន ដែលមានអាយុ ១៨ឆ្នាំឡើង និងទម្ងន់ចាប់ពី ៤៥គីឡូក្រាមឡើងទៅ មានបំណងចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ដើម្បីបុព្វហេតុមនុស្សធម៌ និងបន្តគាំទ្រផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខដ៏ក្លាហាន ដែលកំពុងការពារបូរណភាពទឹកដី សូមធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទ៖ 031 609 5000 សូមអរគុណ៕

Leave a Reply

Your email address will not be published. Required fields are marked *