ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សេង ធារិន ដាក់​ផែនការជូនកងកម្លាំង ត្រូវយកចិត្តទុកដាក់ ល្បាត​ត្រួត​ពិនិត្យ ​ឲ្យបានច្បាស់លាស់ ទាំងតំបន់គោក និងលើផ្ទៃទឹក តាមផែនការទទួល​ជោគជ័យ​ជូនថ្នាក់លើ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សេង ធារិន ​មេបញ្ជាការរង នាយសេនាធិការ យោធភូមិ​ភាគទី៥ កាលពីថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២២ អញ្ចើ​ញ​ចុះពិនិត្យកងកម្លាំ​ងចំណុះ​ទិសទី១ បន្ទាយ​មានជ័យ បំពេញប្រតិបត្តិការ ការសន្តិសុខ​សុវត្ថិភាព​ជូន សម្តេចអគ្គមហា​សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើ​ញជាអធិ​បតីដ៏ខ្ពង់ខ្ពស់ ក្នុងទិវាមច្ឆាជាតិ ថ្ងៃ១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅអាង​ត្រពាំងថ្ម ឃុំប៉យចា ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនី​យ៍ទោ សេង ធារិន បានបញ្ជាក់​ថា ក្រៅពីកិច្ចការ​ពារបូរណភាពទឹកដី កិច្ចការពា​រសុខសុវត្ថិភាពជូន ថ្នាក់ដឹក​នាំ ក៏ជាភារកិច្ចសំខាន់ របស់កម្លាំង ដើម្បីធានាបាននូវសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកា​សនោះដែរ​លោកឧត្តមសេនីយ៍ បានដាក់​ផែនការជូនកងកម្លាំងត្រូវយកចិត្តទុកដាក់ ល្បាត​ត្រួតពិនិត្យ អោយបានច្បាស់លាស់ ទាំងតំបន់គោក និងលើផ្ទៃទឹក តាមផែនការទទួល​ជោគជ័យ​ជូនថ្នាក់លើ។ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណ ដល់មេបញ្ជា​ការគ្រប់បណ្តាកងឯកភាព និងគោលដៅទាំងអស់ដែលខិតខំយកចិត្តទុកដាក់ អនុវត្តន៍ភារកិច្ច​ប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!