ព័ត៌មានជាតិ

ជនជាតិថៃ៣​នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿង នៅក្រុងប៉ោយប៉ែត ត្រូវកម្លាំងនគរបាល​ចាប់​ឃាត់ខ្លួន

(បន្ទាយមានជ័យ)កម្លាំង​នគរបាល​ការិយា​ល័យប្រ​ឆាំង​គ្រឿងញៀន ដឹក​នាំដោយលោ​កវរសេនី​យ៍ឯក​ ធិន ស៊ិនដេ​ត ស្នងការរង ទទួល​ផែនកា​រងារប្រឆាំ​ងគ្រឿង​ញៀន សហ​ការជា​មួយនិង​កម្លាំង​ន​គរ​បាល​នៃ​អធិការដ្ឋាន​នគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការណ៍​បង្រ្កាប និងឃាត់ខ្លួន​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿង ជាជ​នជាតិ​ថៃ​បានចំនួន៣​នាក់ កាល​ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០​២២ វេលា​ម៉ោង០៩យប់ នៅ​ចំណុចមុខអា​គារបុគ្គលិ​កកាស៊ីណូស្នាក់នៅ ស្ថិតក្នុង​ភូមិក្បាលស្ពាន  សង្កាត់/​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា ក្រោ​យពីឃាត់ខ្លួន​មុខ​សញ្ញាជួញដូរ និ​ងប្រើ​ប្រាស់​គ្រឿង​ញៀន​ជាជ​នជាតិថៃ​បានចំនួន០​៣នាក់ ជា​បន្តបន្ទាប់នោះ កម្លាំង​សមត្ថិច្ចន​គរ​បាល​បាន​ឆែក​ឆេ​ររក​ឃើ​ញ​នូវ​ហូត​វត្ថុ​តា​ង​ថ្នាំ​ញៀន​សរុប​ចំនួ​ន១២៨ថង់ ទម្ងន់៣៧២ក្រាម ថ្លឹង​ទាំង​សំបក​,ទូរស័ព្ទ០​២គ្រឿង,​ដែកកេះ០៧, សៀវ​ភៅ០២ក្បាល,កាបូប​០២ និងសម្ភារៈ​វេចខ្ចប់មួ​យចំនួន

លោកបញ្ជាក់ថា៖ដំបូងកម្លាំង​ន​គរបា​លយើ​ង​បង្រ្កាប​បាន​ជនសង្ស័យ០២នាក់

/-ឈ្មោះ កៀតតិគុណ ថងខាំ ហៅក្រៅ ប៉េត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ

/-ឈ្មោះ ​ណាត់​ថាវា​ត់ ស៊ីរ៉ាកែវ ហៅ​ក្រៅ​ ឆានុ​ណ ភេ​ទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ ដកហូត​បានវត្ថុ​តាងម្សៅក្រាម​សថ្លាចំនួន៧ថង់។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បញ្ជាក់ទៀតថា៖ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ កៀតតិ​គុណ ថងខាំ ហៅក្រៅ ប៉េតនិងឈ្មោះ ណាត់ថាវាត់ ស៊ីរ៉ាកែវ ហៅក្រៅ ឆានុណ កម្លាំងន​គរបាល​បានបន្តឃា​ត់ខ្លួន​មេខ្លោងបាន ០១នាក់ទៀត ឈ្មោះ ផានុវាត់ អកតាក់ឡាត ហៅក្រៅ អប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ នៅក្នុងអគារស្នាក់​នៅរបស់បុគ្គលិក ជាន់ទី២ បន្ទប់លេខ A5 ស្ថិតក្នុងភូមិ​ក្បាលស្ពាន សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងឆែកឆេរ ដកហូតបាននូវ​វត្តុតាងម្សៅក្រាមសថ្លាចំនួន១២១ថង់ ។

នៅចំពោះមុខសមត្ថកិច្ចជំនាញ​ ជនសង្ស័យ​ខាងលើ​បានសារភាពថា នេះជាលើកទី១ ដែ​លពួក​គេបា​នប្រព្រឹត្តរបររកស៊ីលក់​គ្រឿងញៀននេះរីឯមេខ្លោង​ឈ្មោះផានុវាត់ អកតាក់ឡាត ហៅក្រៅ អប នេះ​ធ្លាប់ជាប់ពន្ធនាគារនៅ​ប្រទេ​សថៃរយៈពេល​១០ឆ្នាំផ​ងដែរ ពីប​ទមនុស្សឃាត ។បច្ចុប្បន្នជ​នសង្ស័យទាំ​ង០៣នាក់ រួមទាំងវត្ថុ​តាងខាងលើ​ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន កំពុង​រៀបចំ​កសាងសំណុំរឿង​បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតា​មនិតិវិធី​ច្បាប់

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!