អភិបាលខេត្តកំព​ង់ចាម ណែនាំ​ដល់អ្នក​ពាក់ព័ន្ធត្រៀម​លក្ខណៈទទួលព​លករ ម​កពីប្រទេសថៃ វិល​ត្រឡប់​មកមូលដ្ឋា​នស្រុកកំ​ណើតវិញ

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគ​ណៈអភិបាលខេត្តកំពង់ចាម ណែនាំ​ដល់អ្ន​កពាក់ព័ន្ធ​ទាំង​អស់ត្រៀមលក្ខ​ណៈទៅទទួលយកពលករ ពលការនី ដែលវិលត្រឡប់ម​កពីប្រទេស​ថៃ មកកាន់​មូលដ្ឋានស្រុកកំ​ណើតវិញ ខណៈ​ដែលពេលបច្ចុប្បន្ន ប្រទេសកម្ពុជា និងប្រទេ​សថៃកំ​ពុងមានកា​រប៉ះទង្គិចគ្នានៅ​តាមបន្ទាត់ព្រំដែនកម្ពុជាថៃ ។ថ្លែងដូច្នេះនាឱកាស ឯកឧត្តមអ​ភិបាលខេត្ត និងឯ​កឧត្តម ខ្លូត ផន ប្រ​ធានក្រុមប្រឹក្សាខេត្ត ដឹកនាំ​កិច្ចប្រជុំបន្ទាន់មួយ នៅ​សាលប្រជុំ​សាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី​២៥ ខែកក្ក​ដា ឆ្នាំ២០២៥។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ចាម ទទួលបានពលករ ពលកានី ដែល​ត្រឡ​ប់មកមូលដ្ឋានវិញសរុប ១៧០០នាក់​ នេះបើ​គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តម​អភិបាលខេត្ត បានបន្តថា ការនាំពល​ករមកវិញនេះ គឺត្រូវគិតគូ​រពីលទ្ធភាពរកការងារជូនគាត់ តា​មរយះកា​រសហ​ការជាមួយរោងចក្រសហគ្រាស និងបណ្ដាអាជីវកម្មនានានៅក្នុងខេត្ត ដើម្បីទុក​លទ្ធភា​ពឲ្យគាត់ជ្រើសរើសការងារទៅ​តាមអាជីព និងជំនាញរបស់គាត់រៀងៗខ្លួន។

ឯកឧត្តម អ៊ុន ​ចាន់ដា បន្ថែមថា បើតាមរបាយការណ៍របស់មន្ទីរការងារ និងបណ្ដុះបណ្ដា​លវិជ្ជាជីវៈ​ខេត្ត បានបញ្ជាក់ថាកន្លែងការងារទំនេរនៅក្នុងខេត្តកំពង់ចាមមានប្រមាណ ១ម៉ឺន ៨ពាន់ កន្លែង ដែលនេះគឺមា​នជម្រើសច្រើនសម្រាប់បងប្អូនពលករ ពលការនីដែល​ត្រឡប់មកមូ​លដ្ឋានខេត្តកំ​ពង់ចា​មវិញ ។ ដូច្នោះចំពោះមុខ សូមឲ្យមន្ទីរការងារ សហការជាមួយអាជ្ញាធរក្រុងស្រុក ដើម្បីធានា​ឲ្យបានថា ពលករ ពលការនីដែលត្រឡប់មកមូលដ្ឋានវិញមានការងារធ្វើគ្រប់ៗគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *