ប្រជាពលរដ្ឋខ្មែរ បានវិលត្រឡប់​មក​ស្រុកកំណើតវិញ​ ​តាមច្រកអន្តរជាតិព្រំ ខណៈ​មានការ​អំពាវ​នាវរ​បស់រដ្ឋាភិ​បាល ដោ​យសារ​ការឈ្លាន​ពានពីប្រទេសថៃ នៅតាមបន្ទាត់ព្រំដែន

(ប៉ៃលិន) គេសង្កេតឃើញថា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥​នេះមានបងប្អូន​ប្រជាពលរដ្ឋទាំ​ងខ្មែរទាំង​ថៃ បាននាំគ្នាវិល​ត្រឡប់ទៅស្រុក​កំណើរវិញ​យ៉ាងច្រើនខុ​សធម្មតា ខណ:មា​នការអំពាវ​នាវពីរដ្ឋាភិ​បា​ល ពិ​សេសខា​ង រដ្ឋបាល​ខេត្តប៉ៃលិន​ ក៏ធ្វើការជម្រាបដល់​បងប្អូនពលករខ្មែរ និងប្រ​ជាពលរដ្ឋ​ខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើ​ការនៅក្នុងប្រទេសថៃ ដោយ​ស្ថានកាមិន​ល្អបច្ចប្បន្នបើមិ​នមានកា​រចាំបាច់ សូមប្រញា​ប់វិលត្រឡប់ម​កស្រុកកំ​​ណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្ត​ប៉ៃលិន យើងបានរៀបចំ​ក្រុមការងារ​រង់ចាំជួយ​សម្របសម្រួ​លជួយបង​ប្អូនពលករ «ទោះបី​មានឯក​សារ ឬគ្មានឯកសារ» និងត្រៀមរ​ថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រ​លប់ទៅ​ស្រុកកំ​ណើត ដល់លំនៅដ្ឋានគ្រ​ប់ខេត្ត/ក្រុង ទូទាំងព្រះរា​ជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ ។

ចំពោះករណី​បងប្អូនពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាផ្សេងៗ ឬ មិនទាន់បើក​ប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងច​ង់វិលត្រឡប់​ទៅស្រុកកំណើត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 នោះក្រុមការងារនឹងរង់ចាំជួយសម្របសម្រួលជួយដោយឆន្ទះខ្មែរតែមួយ៕

Leave a Reply

Your email address will not be published. Required fields are marked *