ពលរដ្ឋសប្បាយចិត្ត ក្រោយផ្លូវមួយខ្សែដែលរងការខូចខាតស្ទើទាំងស្រុង មានប្រវែង ១៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា ជួសជុលឡេីងវិញ

បន្ទាយមានជ័យ ៖ ផ្លូវមួយខ្សែដែលរងការខូចខាតស្ទើទាំងស្រុង មានប្រវែង ១៣គីឡូម៉ែត្រ ពីភូមិកុងសៀម ឃុំណាំតៅ ទៅភូមិកូនខ្លែង,ភូមិធ្មេញត្រ, ភូមិតេជោសន្តិភាពការ៉េពីរ ក្នុងឃុំប៉ោយចារ ត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក្នុងការស្ថាបនា ជួសជុលឡេីងវិញ។

ជាក់ស្តែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯ កឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារស្ថាបនា ជួសជុល ឡើងវិញ នៅផ្លូវខាងលេី ដោយក្រាលថ្ម គៀរកិនបង្ហាប់សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ងាយស្រួលធ្វេីដំណេីរទៅទីរួមស្រុកភ្នំស្រុក ក៏ដូចជាដឹកជញ្ជូនកសិផល ផ្សេងៗ។

ក្នុងនោះដែរប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវបានសម្តែងនូវក្តីសប្បាយរីករាយ នៅពេលដែលឃើញផ្លូវខាងលេីត្រូវបានស្ថាបនា ជួសជុលឡើងវិញជូនដល់ពួកគាត់ ក្នុងការធ្វើដំណើរ។ ពួកគាត់បានលេីកឡេីងពីផលវិបាកនៅដូវវស្សាពិបាកធ្វើដំណើរ ទៅទីរួមស្រុក ក៏ដូចជាសិស្សានុសិស្ស ទៅរៀនសូត្រនៅទីរួមស្រុក។ ពួកគាត់បានលេីកឡេីងថា កន្លងមកផ្លូវមួយខ្សែខាងលេី នៅរដូវរស្សាមានការជន់លិចដោយសាទឹកជំនន់ ពិបាកធ្វេីដំណេីរ ពិសេសនៅពេលឈឺស្កាត់ពិបាកធ្វេីដណេីរទៅមណ្ឌលសុខភាព ដោយត្រូវប្រេីពេលវេលាច្រេីន តែនៅពេលផ្លូវនេះបានជួសជុលឡេីងវិញពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង និងថ្លែងអរគុណ ឯកឧត្តម អ៊ុំ រាត្រី ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពលរដ្ឋនៅមូលដ្ឋាន។

លោក ឃុត ឃួន មេឃុំប៉ោយចារ បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលបានយគ្រឿងចក្រ ជួសជុលស្ថាបនាផ្លូវខាងលេីជូនពលរដ្ឋបានធ្វេីដំណេីរស្រួល ទៅទីរួមស្រុក ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុក ក៏ដូចជាសិស្សានុស្សទៅសិក្សារៀនសូត្រជាដេីម ។ លោកបន្តថា ផ្លូវខាងលេីនេះ គឺជាផ្លូវសេដ្ឋកិច្ចសំខាន់សម្រាប់ស្រុកផងដែរ ក្នុងការធ្វេីដំណេីរ ដឹកជញ្ជូនកសិកផលផ្សេងៗ ឆ្លងកាត់ចំនួន៥ភូមិ ដោយភ្ជាប់ទៅភូមិតេជោសន្តិភាពការ៉េ និងទៅខេត្តឧត្តរមានជ័យ ៕

Leave a Reply

Your email address will not be published. Required fields are marked *