ពិធី​សំណេះសំណាល​ និង​ផ្សព្វផ្សាយ​ ច្បាប់​ លិខិត​បទដ្ឋាន​គតិ​យុត្តិ​នានា​ ដល់​គណៈកម្មការ​បរិស័ទ​ និង​លោក​គ្រូ​ អ្នកគ្រូ​គង្វាល​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​

(ខេត្ត​បន្ទាយមានជ័យ​) មន្ទីរធម្មការ​ និងសាសនាខេត្តបន្ទាយមានជ័យ​ បានសហការជាមួយគណៈកម្មការគ្រិស្តបរិស័ទខេត្ត​ រៀបចំពិធីសំណេះសំណាល​ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា​ ដល់គណៈកម្មការគ្រិស្តបរិស័ទគ្រូគង្វាលទូទាំង​ ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៥​ នាសាលាខេត្តបន្ទាយមានជ័យ​ កក្រោមអធិបតីភាពលោក យុត​ ស្វីតនី​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លី​ សុវណ្ណារិទ្ធ អភិបាលរង ខេត្ត​ ។

លោក​ ហម​ ស៊ុយ​ ប្រធានគណៈកម្មការគ្រិស្តបរិស័ទខេត្តបានមានប្រសាសន៍ថា​ ក្រុមជំនុំ ទូទាំងខេត្តបន្ទាយមានជ័យប្រមាណជាង​ ២២៥កន្លែង​ ដែលមានសមាជិកសរុបប្រមាណជិត​ ៥៥៤៩នាក់​ ស្រីចំនួន​ ៣៦១៤នាក់​ និងមានច្បាប់ចំនួន៥៦កន្លែង​ កំពុងរត់ច្បាប់ចំនួន​ ៤០កន្លែង​ នៅមិនទាន់មានច្បាប់ចំនួន១២៦កន្លែង​។ នៅក្នុងក្រុមជំនំ ចំនួន​ ២២៥កន្លែងនោះ​ មានវិហារ​ ២៥កន្លែង​ ស្នាក់ការចំនួន​ ២០០កន្លែងហើយមាន​ និកាយចំនួន​ ២២រួមមាន​ ប្រូតេស្តង់ចំនួន​ ៣១កន្លែង​ មេតូឌីសចំនួន​ ១៣កន្លែង​ បាប់ទីស្ទចំនួន៣២កន្លែង​ ដំណឹងល្អទាំងបួនចំនួន​ ១១កន្លែង​ កាតូលិកចំនួន​ ៤កន្លែង​ ឯករាជ្យ​ ចំនួន​ ៥១កន្លែងណាស្សារីនចំនួន​ ៧កន្លែង​ សេវិនដេយ​ ចំនួន​ ៦កន្លែង​ សាវ័កថ្មីចំនួន៥កន្លែង​ គ្រិស្តបរិស័ទខ្មែរចំនួន២០កន្លែង​ ប្រេសធេីរៀនចំនួន១២កន្លែង​ ទន្លេ​ជីវិតចំនួន​ ៤កន្លែង​ CMAចំនួន ៦កន្លែង​ ជីវិតថ្មីចំនួន​ ១កន្លែង​ ស្តារឡើងវិញចំនួន១កន្លែង បេសកម្មដំណឹងល្អចំនួន១កន្លែង​ សម្ព័ន្ធមេត្រីចំនួន​ ៤កន្លែង​ AOGចំនួន១កន្លែង​ KFCចំនួន១កន្លែង​ សមាគម​ ១កន្លែង​ អង្គការចំនួន​ ២កន្លែង​ និងមណ្ឌលចំនួន១កន្លែង។ ជាពិសេសគ្រិស្តបរិស័ទយេីង​ បានចូលរួមចំណែកជាច្រើនជាមួយរដ្ឋបាលខេត្តដូចជា ផ្នែកសុខភាពអនាម័យ​ ទឹកស្អាត​ គម្រោងប្រភពទឹក​ នៃក្ដីសង្ឃឹមផ្នែកកសិកម្ម​ សេដ្ឋកិច្ចសង្គមកិច្ច​ ផ្នែក​ មនុស្ស​ធម៌​ និងសាខាអនុសាខាកាកបាទក្រហម។

លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលរងខេត្ត​ បានមានប្រសាសន៍ថា​ សេរីភាពខាងជំនឿសាសនា​ គឺពិតជា ត្រូវបាន​ រាជរដ្ឋាភិបាល​ យកចិត្តទុកដាក់និងលើកកម្ពស់​ ដល់វិស័យសាសនាដទៃទៀត​ មិនថាឡើយ​ ព្រះពុទ្ធសាសនាអ៊ិស្លាមសាសនា​ គ្រិស្តសាសនាឬសាសនាដទៃទៀតនោះឡើយ ពោលគឺប្រជាពលរដ្ឋ​ មានសិទ្ធសេរីភាពពេញលេញ​ ខាងជំនឿសាសនាដែលខ្លួនពេញចិត្ត​ ដោយគ្មានពលរដ្ឋណាម្នាក់​ ត្រូវបានគេចាប់បង្ខំឲ្យជឿលើសាសនាណាមួយនោះឡើយ ។ ររាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់​ និងប្រាកដនិយម​ របស់សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានដឹកនាំបន្តពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា មិនមានសាសនាណាមួយ​ ប្រកាន់និន្នាការជ្រុលនិយមនោះទេ​ ហើយនេះគឺជាតថភាពមួយ​ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីគុណតម្លៃនៃសាមគ្គីភាពនិងភាពសុខដុមរមនាសាសនានៅកម្ពុជា​ ក្រោមដំបូលនៃសុខសន្តិភាព​ ធ្វេីអោយសាសនាទាំងអស់​ រស់នៅរួមគ្នាប្រកបដោយសុខក្សេមក្សាន្ត។ ចុងបញ្ចប់នៃកម្មវិធី​ លោក​ ខៀវ​ សុនិមល អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឡើងធ្វើបទបង្ហាញស្ដីពីលិខិតបទដ្ឋានគតិយុត្តនានា​ ដែលគណៈកម្មការគ្រិស្តបរិស័ទដែលបានចូលរួមនាថ្ងៃនេះ​ ព្រោះថាក្រុមជំនុំគ្រិស្តបរិស័ទទូទាំងខេត្តសរុបចំនួន​ ២២៥កន្លែង​ ប៉ុន្តែទើបតែមានច្បាប់បទដ្ឋានគតិយុត្តបានត្រឹមតែ​ ៥៩កន្លែង​ កំពុងរត់ច្បាប់ចំនួន​ ៤០កន្លែងទៀត​ ដូចនេះចំនួន​ ១២៦កន្លែងទៀត​ ពុំទាន់ធ្វើការ​ រត់ច្បាប់នៅឡើយ​ ដូចនេះសុំឲ្យក្រុមជំនុំគ្រិស្តបរិស័ទរួសរាន់ធ្វើការសុំច្បាប់ឲ្យបានត្រឹមត្រូវ​ ដូចមាន​ ទិសស្លោកមួយបានពោលថា​ ប្រទេស​ មានច្បាប់​ គ្រួសារមានវិន័យ៕

Leave a Reply

Your email address will not be published. Required fields are marked *