ព័ត៌មានជាតិ

ស្នង​ការដ្ឋានន​គរបាល​ខេត្តបន្ទាយ​មានជ័យ ប្រគ​ល់ទទួល ​សិស្សនាយនគរបាល និង​សិស្ស​នាយ​នគរ​បាលរង វគ្គប​ណ្តុះ​បណ្តាលកម្រិតប​ឋមវិជ្ជា​ជីវ:នគរបាល ជំនាន់ទី១៥​ លើកទី២ ចុះកម្ម​សិក្សា

ខេត្តបន្ទាយមានជ័យ៖​លោ​ក​ឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ​ ស្នងការនៃស្នង​ការដ្ឋាន​នគរបា​លខេត្ត​បន្ទាយ​មានជ័យ និង​លោ​កឧត្តមសេ​នីយ៍ទោ សាយ រឹទ្ធីសក្កិ នា​យក​សា​លានគរបាល​ជាតិភូមិភាគ៤ នា​ព្រឹក​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២​០២២ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល សិស្សនាយន​គរបាល និងសិស្សនាយនគរបាលរង វគ្គ​បណ្តុះ​បណ្តាលកម្រិតប​ឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៥ លើកទី២ នៅ​ស្នងកា​រដ្ឋាននគរបា​ល​ខេត្តប​ន្ទាយមាន​ជ័យ។

កម្មសិក្សា​ការី ជាសិស្សនា​យនគរបាល និង នាយនគរបា​លរង មានចំនួន២១៨នាក់ ក្នុងនោះ ស្រី​១៥​នាក់ ជានគរបាលដែលបានប្រឡងជាប់ក្របខណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២០ បាន​ចាប់​ផ្តើមចូលរៀន នៅថ្ងៃទី២៣ ​ខែមិថុនា ឆ្នាំ២០២២កន្លងទៅ មកពី​ភូមិភាគ១ ខេត្តស្ទឹងត្រែង ភូមិភា​គ៤ ខេត្តសៀមរាប ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង។ ការចុះកម្មសិក្សានេះគឺមានរយះពេល៦សប្តាហ៍ ដើម្បីគ្រប់លក្ខ័ណជានគរបាលជាតិ និងតាំងស៊ុប។ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។

លោកឧ​ត្តមសេ​នីយ៍ទោ សាយ រឹទ្ធីសក្កិ នាយ​កសាលានគរបាលជាតិភូមិ​ភាគ៤ ​បានមានប្រសាសន៍​ថា ការចុះក​ម្មសិក្ដសរប​ស់ប្អូនៗ ក្មួយៗ​នាពេល​នេះ គឺដើម្បី​ផ្សាភ្ជាប់​ការសិក្សាទ្រឹស្ដី ជាមួយនឹ​ងការ​អនុវត្តការងារជាក់ស្ដែង និង​អនុវត្តតាមកម្មវិធីអប់រំ បណ្ឌិត្យសភាបាន​តម្រូវឱ្យសិស្សន​គរបាល ចុះធ្វើកម្មសិក្សា និងអ​នុវត្តការងារជាក់ស្តែង នៅតាមអង្គភាពសាមី នីមួយៗ ដើម្បីសិក្សាស្វែង​យល់ពីចំណេះ ជំនាញ របៀបរបធ្វើការងារប្រចាំថ្ងៃរប​ស់នគរបាលជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានថ្លែងនូវ​មតិសំណេះសំណាល សួរ​សុខទុក្ខ និងផ្តាំផ្ញើរដល់ក្មួយៗសិស្សកម្មសិក្សាការី ជានគរបាល​ទាំងអ​ស់ត្រូវខិតខំរៀនសូត្រ យក​ចិត្ត​ទុក​ដាក់ចំពោះតួនាទីភារកិច្ច យកចំណេះជំនាញ វិជ្ជាជីវ:ទៅប្រើប្រាស់ឲ្យបានជាប្រយោជន៍ ដល់​គ្រួសារ អង្គភាព និងសង្គមជាតិ បម្រើជា​តិមាតុភូមិ ប្រជាពលរដ្ឋប្រកបដោយគុណភាព ហើយត្រូវធ្វើខ្លួនជាទំពាំងស្នងឬស្សី សូមកុំធ្វើជាទំពាំងស្អុយ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!