ព័ត៌មានជាតិ

ពិធីប្រកាស សុពលភាព អាចារ្យ គណៈកម្មការ និងទីប្រឹក្សា នៅវត្តសសាមគ្គីមា​នជ័យ អូរល្ហុង

(បន្ទាយមានជ័យ)យោងតាមប្រកាសលេខ ១៤៣/១៩ របស់ក្រសួងធម្ម​ការនិងសា​សនា ស្ដីពីការ​រៀបចំជ្រើសរើស និងការប្រព្រឹត្តទៅ​រប​ស់គណៈកម្មកា​រទូទាំងប្រទេសឲ្យមា​នគោលដៅ ការគោ​រពប្រតិ​បត្តិ​វិស័យព្រះពុទ្ធសាសនា ដើម្បីធានា​នូវសន្តិសុខ​ជាតិសា​សន៍តា​មពុទ្ធបញ្ញត្តិ ដោយផ្អែក​លើ​ព្រះ​វិន័យ។ម្យ៉ាងទៀតសេចក្ដី​ប្រកាសនេះ មានគោលបំណង ដើម្បីគ្រប់គ្រង​ថែរក្សាទ្រព្យសម្បត្តិ ពាក់ព័ន្ធ​នឹងថវិកាមកឲ្យមា​នគ​ណនេយ្យភាព តម្លាភាព និងប្រសិ​ទ្ធភាពខ្ពស់ និយា​យជារួម​និងនិ​យាយ​ដោយ​ឡែកនៅព្រឹក​ថ្ងៃ១៥ កើត​ខែពិសាខ ឆ្នាំខា​ល ពុទ្ធសករាជ២៥៦៥ ត្រូវនឹង​ថ្ងៃវិសាខបូជា និងជាថ្ងៃបុណ្យដ៏​ធំនៃព្រះពុទ្ធសា​សនា មន្ទីរធម្មការនិ​ងសាសនាខេត្ត សហការ ជាមួយព្រះមន្រ្តី សង្ឃ​ខេត្ត បានធ្វើ​ពិធី​ប្រកាស សមាសភាព អាចារ្យ គណៈកម្មការនិង ទីប្រឹក្សា នាវត្តអូល្ហុង ស្ថិត​នៅ​ក្នុង​ឃុំទួលពង្រ ស្រុកម៉ាឡៃនៃខេត្តបន្ទាយ​មានជ័យ។

ព្រះឃោស​រ័ត្ត យី យ៉ុន គ្រូចៅអ​ធិការវត្តសា​មគ្គីមានជ័យ​ ព្រះអង្គបានមានសង្ឃដីកាថា ពិធីប្រកា​សសុពល​ភាព និងប្រគល់សេចក្ដី​សម្រេចតែងតាំងឧបាស​កឧបាសិកា និងទីប្រឹក្សាជំនួយការ ព្រះ​ចៅអធិការវត្តនា​ថ្ងៃនេះគឺ​មានសារៈសំខា​ន់ខ្លាំងណាស់ ជួយរម្ងា​ប់អធិក​រណ៍នឹងអនុវត្តនូវតួនាទីភារៈ របស់​ខ្លួនឲ្យទទួលបានលទ្ធផលល្អប្រ​សើរ។

លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងសា​សនាខេត្ត បានមានប្រសាសន៍​ថា ដើម្បីឲ្យវត្តនី​មួយនី​មួយមា​នសុខសន្តិភាព គឺតម្រូវឲ្យមា​នការសា​មគ្គីភាពជាចម្បងព្រោះថា សាមគ្គីភាព​ជាចលក​រដ៏សំខា​ន់ មនុស្ស​នៃសហវិជ្ជមា​នពោ​លគឺសន្តិភាព​ចូលរួមទាំងអស់គ្នា។និយាយបានថាជា ឬសកែ​វដ៏រឹង​មាំជ្រោមជ្រែង និងជន្ទល់នៃអហិង្សា សាមគ្គីភាពល្អដើរលើគន្លងវិថីទូលំទូលាយ សង្គមនោះ​បានទទួល បានឮសា​មគ្គីផលគាប់ប្រសើ​រតាមហ្នឹងដែរ។

លោក បៀវ ថាន បានបន្តបញ្ជាក់បន្ថែមទៀតថា តួនាទីភារកិច្ចរបស់​អាចារ្យគណៈ​កម្មការវត្តគឺ​ជាជំនួយ​ការឲ្យគណៈសង្ឃវត្ត មិនមែនបា​នតួនាទីហើយមកធ្វើការ​គ្រប់គ្រងដឹកនាំចាត់​ចែងលើ​ព្រះចៅអធិការវត្ត និងព្រះសង្ឃនោះឡើយ។ជាចុងក្រោយ គណះអធិតីបានប្រទាននូវ ផ្កា ថ្វាយ​ដល់ព្រះសម្មាសម្ពុទ្ធ នៃយើងក្នុងថ្ងៃនៃពិធីបុណ្យវិសាខបូជានេះផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!