ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ស្លាប់១​នាក់ របួសធ្ងន់​២នាក់ ក្នុងហេតុការ​ណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុក​រថយ​ន្ត​ ដែលកំ​ពុង​បត់​ត្រឡប់​ក្រោយ​ នៅខណ្ឌសែនសុខ

(ភ្នំពេញ)៖ដោយសារក​ត្តាបើកបរខ្វះការប្រុង​ប្រយ័ត្ន បណ្តា​ល​ឲ្យនារីវ័យក្មេង១នាក់បានស្លាប់​ និង​២​នាក់​ផ្សេងទៀត​រងរបួសធ្ងន់​ ដឹកទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរ​ដែល​បង្កឡើងដោយមនុស្សប្រុស​ស្រី ៣នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុល​ទៅបុករថយន្ត ដែល​កំពុង​បើក​ប​ត់ត្រឡប់​ ក្រោយបណ្តា​លឲ្យដួលបោកក្បាល​នឹង​ថ្នល់ ​​នៅតា​មបណ្ដោយ ផ្លូវសហ​ព័ន្ធរុស្ស៊ី ចំណុច​ជាប់នឹងស្ពា​នអាកាស ផ្សារ​ដីហុយ ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែន​សុខ រាជធានីភ្នំពេញ កាលពី​វេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២​០២២

សពជនរងគ្រោះមានឈ្មោះ ថន ចន្ធីម ភេទស្រី មានអាយុជាង២០ឆ្នាំ ។ចំ​ណែ​កអ្នករងរបួសធ្ងន់ មិនទា​ន់ស្គាល់អត្តស​ញ្ញាណ។បើតាមប្រភព​ព័ត៌មាននៅកន្លែងកើតហេតុបាន​ឲ្យដឹងថា មុន​ពេល​កើតហេតុគេបាន​ឃើញបុរសម្នាក់ជាជនជាតិខ្មែរ រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត ជាជនប​រទេស ជិះរថយន្ត ពាក់ផ្លាកលេខ ភ្នំពេញ 2BP-6892 បើកចុះពី​ស្ពានអាកាសផ្សារដីហុយ តាម​បណ្តោ​យផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីខាងកើតមកខាងលិច ក្នុងល្បឿនលឿន លុះមកដ​ល់ចំណុ​ចកើតហេតុខាងលើ បានបត់ឆ្វេងត្រឡប់ក្រោយ។លុះបត់ដ​ល់ពាក់កណ្តា​លផ្លូវ ក៏ស្រាប់តែគេឃើញ មា​នបុរសម្នាក់ រួមដំណើរ ជាមួយនឹងនារី ពីរនាក់ទៀត ជិះម៉ូតូម៉ាកហុងដា ស្គុបពី ពណ៌ខ្មៅ ពា​ក់ផ្លាកលេខ ភ្នំពេញ 1IV-0989 ជិះពីក្រោយ ស្របទិសគ្នា ពីខាងកើតមកខាងលិច ក្នុងល្បឿនលឿន លុះ​ដល់ចំណុចកើតហេតុ ចាប់ហ្វ្រាំមិនទា​ន់ ក៏ជ្រុលទៅបុក​ចំពាក់កណ្តាលទ្វារ​ ខាងស្តាំរថយន្ត បណ្តា​លឲ្យដួលបោកក្បាល​ទៅនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ​។ ភ្លាមនោះ​​ ប្រជាពលរដ្ឋ បានទាក់ទង​ទៅរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗ តែជាអកុសល នារីរងគ្រោះខាងលើបានបាក់ ក ស្លាប់ បាត់ទៅហើ​យ

ចំណែកបុរសនិងនារីម្នាក់ទៀត រងរបួសធ្ងន់ កំពុងតែ​សំរាកព្យាបាល នៅឯមន្ទីរពេទ្យឯកជន មួយ​កន្លែង រីឯតៃកុងរ​ថយន្ត និងបុរស​ជនបរទេសម្នាក់ទៀត បានរ​ត់គេចចេញពីកន្លែងកើតហេតុ បាត់​ស្រមោល បន្សល់ទុ​កតែរថយន្ត នៅកន្លែងកើតហេតុ។

សមត្ថកិច្ចជំនាញចរាចរណ៍ ចុះទៅពិនិត្យ និងវាស់វែង រួចយករថយន្តស្ទូច​យករថយន្ត និងម៉ូតូ​រង​គ្រោះទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបា​ល រាជធានីភ្នំពេញ រង់ចាំ​ដោះស្រាយ នៅពេលក្រោយ ។ រីឯស​ពនារី រងគ្រោះ សមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគ​ល់ឲ្យទៅ​ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!