ព័ត៌មានជាតិ

មន្ទីរធម្មការ​និងសាស​នាខេត្តបន្ទាយមានជ័យ ប្រ​កាស​​ព្រះចៅអ​ធិ​ការស្ដី​ទី ឲ្យឡើងជាព្រះ​ចៅអ​ធិការ វត្តពង្រុះ សង្កាត់ភ្នៀត ក្រុងសិ​រីសោ​ភ័ណ​ពេញសិទ្ធិ

(បន្ទាយមានជ័យ)៖តាមការចាំបាច់​របស់សាលា​អនុគណ ក្រុងសិរីសោភ័ណ ព្រះឧត្តមសីលញ្ញាណ ធុល​សុធាព្រះមេគណខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានសម្រេចតែ​ងតាំងព្រះភិក្ខុ ហ៊ី​ង សម្បត្តិ ព្រះជន្ម៤០វស្សា នៅវត្ត​ពោធិសត្ថា​រាមពង្រុះសង្កាត់ភ្នៀត ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ចៅអធិ​ការស្ដីទី ឲ្យឡើងជាចៅ​អធិការ ពេញសិទ្ធិ ចាប់ពីព្រឹក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះតទៅ​

 

នាកាសឱកាសនោះព្រះតេជគុណ ហ៊ីង សម្បត្តិ ព្រះចៅអ​ធិការ​វត្តទើ​បឡើង​ថ្មីបាន​​ប្ដេជ្ញាចិត្តក្នុង​ការដឹកនាំដោ​យសហការឲ្យបាន​ល្អប្រសើរជាមួយគ​ណៈកម្មការ អាចារ្យ ព្រះសង្ឃ អាជ្ញាធរអង្គភា​ពពាក់ព័ន្ធ​នឹងប្ដេជ្ញារ​ម្ងាប់អ​ធិករណ៍ ស​ហការគ្រប់គ្រងគរុភណ្ឌ​សង្ឃមានដីធ្លីវត្តអារាម និងអ​ប់រំពុទ្ធ​សាសនិក​ជនឲ្យរៀនសូត្រប​ដិបត្តិធម៌ មានបិដក ជា​គោល។​ព្រះតេជគុណបន្តថា នៅវត្ត​នេះគឺជា​វត្តដាច់​ស្រយាលឆ្ងាយពី ប្រជុំជនព្រមទាំងមា​នប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត មួយភូមិប្រមា​ណជា​ង១០​០គ្រួសារតែប៉ុណ្ណោះ រីឯព្រះវិហារ​នៅពុំទាន់​រួចរាល់​នោះឡើយខ្វះ​ខាតនូវថវិកា ដើម្បីសាង​សង់បន្តទៀតក្នុងនាមជាព្រះគ្រូចៅអធិការវត្តសូមអំពាវនាវ បិណ្ឌបាតដល់​ឯកឧត្តម លោកជំទាវ លោក អស់លោក លោកស្រី សប្បុរសជនជិតឆ្ងាយ មេត្តាចូលរួមជាស​ទ្ធាជ្រះថ្លា ដើម្បីបានក​សាងនៅ​ព្រះវិហារនេះឲ្យបានរួចរា​ល់ជាស្ថាពរ សម្រាប់​ជាប្រយោជន៍បានប្រជាពុ​ទ្ធបរិស័ទ​ដែល​ជាអ្នកជឿជា​ក់នៃព្រះពុទ្ធសាស​នា

 

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​បានមានប្រសាសន៍លើកឡើងថា បញ្ហា​ព្រះ​ចៅអធិ​ការមានតួនាទីគ្រប់គ្រង​ទទួលខុសត្រូវ​ទាំងស្រុងក្នុងវត្តនូវ​បញ្ហាទាំងឡាយទាំងពួង ដែល​កើត​មានឡើង​ដើម្បីដោះស្រា​យនូវជម្លោះអា​ជីវករដែលកើត​មានឡើង​រីឯគណៈ​កម្មការឬក៏​អាចារ្យវត្ត​មានតួនាទីជាអ្នក​ជំនួយព្រះចៅអ​ធិការវត្តតែប៉ុណ្ណោះ មិនមែនម​កចាត់ចែងស​ម្រេចការងា​រអ្វីបាននោះឡើយ​និយាយឱ្យខ្លីទៅ​គឺព្រះចៅអធិ​ការវត្ត គឺជានា​ក់សម្រេច

 

លោក បៀវ ថាន បានបន្តថា ភាព​ជាអ្នកដឹកនាំសំខាន់រួមសុខរួមទុ​ក្ខជាមួយគ្នារ​កនូវសន្តិភាពរួមគ្នា​សា​មគ្គីភាពរួមគ្នាអ​ភិវឌ្ឍរួមគ្នាព្រមទាំ​ងរក្សាតម្លៃ នៃព្រះពុទ្ធសាសនា​ដែលយើងឲ្យបាន​គង់វង្សយូរអ​ង្វែង តាមពិតណាស់​សាសនាព្រះពុទ្ធនៅ​យើងជាទូទៅ ​ត្រូវ​បានមនុស្សនៅលើសកលលោកភាគ​ច្រើនមានអ្នកគោ​រពជឿទុកចិត្តបាន​ចាត់ទុកសាសនាព្រះពុទ្ធសា​សនានូវសុខសន្តិភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!