ព័ត៌មានជាតិ

សាខាកាកបាទក្រ​ហមកម្ពុជា ខេត្តកំពង់ចា​ម ប្រារព្ធព្រះ​រា​ជពិ​ធីបុណ្យ​ចម្រើនព្រះជន្ម សម្តេចព្រះ​មហា​ក្សត្រី នរោត្តម មុនី​នាថ សីហនុ គ​ម្រប់ព្រះ​ជន្ម ៨៦ ​យាងចូល ​៨៧ព្រះវ​ស្សា

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលនៃគណៈ​អភិបាលខេត្តកំពង់ចាម និងជា​ប្រធាន​គណៈ​កម្មាធិ​ការសាខាកាកបាទក្រហ​មកម្ពុជាខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជា​មួយ​ព្រះវត្ត​មាន ព្រះនា​គសត្ថា ព្រះបាឡាត់​គណខេត្ត ព្រះមន្ត្រីសង្ឃ ព្រមទាំងគ​ណ:កិត្តិយសសាខា ថ្នាក់​ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការ​សាខា ប្រធានក្រុមកាកបាទក្រហមកម្ពុជា មន្ទីរ​អង្គភាព​ជុំវិញខេត្ត មន្ត្រីប្រតិ​បត្តិ យុវជន អ្នកស្ម័គ្រចិត្តកា​កបាទក្រហមកម្ពុជា ព្រមទាំង អនុសាខា​ក្រុងកំព​ង់​ចាមស្រុកកំពង់សៀម ប្រមាណ​២០០ នាក់ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បាននិ​មន្ត និង​អញ្ជើញ ចូលរួមក្នុង ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររា​ជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធាន​កិត្តិយស កាក​បាទក្រហមកម្ពុជា ជាទីគោរព​​សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៨៦ យាងចូល ៨៧ព្រះវស្សា ដែលបា​នប្រព្រឹត្តទៅនាសា​លសន្និសីទសាលាខេត្តកំពង់ចាម ។

 

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រ​ធានគណៈកម្មាធិការសាខា ក្នុងនាម ឯកឧត្តម​ប្រធានក្រុ​មប្រឹក្សាខេត្ត ព្រមទាំង គណៈកិត្តិយស គណៈ:កម្មាធិការ និងសហការី នៃសាខាកា​កបាទក្រ​ហមកម្ពុជា ខេត្តកំពង់ចាម និងប្រជាពលរ​ដ្ឋទូទាំងខេត្ត សូមព្រះបរមរាជានុញ្ញាត លើកហ​ត្ថប្រណ​ម្យបង្គំ ទូលថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនមង្គល គ្រប់ប្រការ ថ្វាយ​សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិ​ត្តិយសកាក​បាទក្រហមកម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូម​ព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះ​បញ្ញាញាណភ្លឺថ្លា ព្រះកាយ​ពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុត​ពីព្រះរោ​គាព្យាធិ​នានា ដើម្បីគង់ប្រថា​ប់ជាមហាម្លប់ដ៏ត្រ​ជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅ​ទួត របស់ព្រះអង្គ ប្រកប​ដោយសុខដុមរមនា ជារៀងដរាបតទៅ ។

 

បន្ទាប់ពី ព្រះនាគសត្ថា ស៊ាង លាង ព្រះបា​ឡាត់គណខេត្ត និងព្រះមន្ត្រីសង្ឃ ៨អង្គ បាន សូត្រ​ពុទ្ធជ័យ​មង្គល ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីយ សាសនា ដើម្បីឧទ្ទិសព្រះរាជ​កុសលថ្វាយ​សម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ព្រះប្រធាន​កិត្តិយសកា​កបាទក្រហមកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត រួចមក ឯកឧត្តម អ៊ុនចាន់ដា និង ឯកឧត្តមខ្លូត ផន ព្រមទាំង ថ្នាក់ដឹកនាំ បានអញ្ជើញ វេរភត្តហារ ប្រគេនព្រះសង្ឃចំនួន ៩អង្គ ដោយ​ក្នុងមួយអង្គ ៖ ចង្ហាន់ ១ស្រាក់ , ផ្លែឈើ ស្រស់ ១កន្ត្រក, សាដក ១ និងបច្ច័យចំនួន ១០ម៉ឺនរៀល ។ ដោយ​ឡែក ព្រះបាឡាត់គណ​ខេត្ត បច្ច័យ ២០ម៉ឺនរៀល និងព្រះវិន័យធរគណខេត្តបច្ច័យ ១៥ម៉ឺ​នរៀល ។ឧបត្ថម្ភ ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា ១​១៥នាក់ ម្នាក់ៗ ថវិកា ២០,០០០រៀល និង អ្នកស្ម័គ្រចិត្ត ភូមិ ចំនួន ២១នាក់ ម្នាក់ៗ ថវិកា ៥០,០០០រៀល៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!