ព័ត៌មានជាតិ

ប្រជាព​លរដ្ឋ ដែលរង​គ្រោះដោយសារ​ជំនន់ទឹក​ភ្លៀងចំនួន ៤៥០គ្រួសារ នៅស្រុកថាឡាបរិវ៉ាត់ ទទួលបាន​អំណោយពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តស្ទឹងត្រែង៖ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាប្រធាន​គណៈកម្មា​ធិការគ្រប់គ្រងគ្រោះមហន្តរាយ​ខេត្ត និងឯកឧត្ដម ​ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំ​ងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្ត កាលពីថ្ងៃទី០៨​ ខែវិច្ឆិកា ឆ្នាំ២០២២​បាន​នាំយក​ស្បៀង​អាហារ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិ​ត្តិព្រឹទ្ធ​បណ្ឌិត ចែកជូនដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះដោយសារ​ទឹកជំនន់ នៅក្នុ​ងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹង​ត្រែងចំនួន ៧ឃុំ ស្មើនឹង ​៤៥០គ្រួសារ​។

ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា អំណោយដែល​បាននាំយកមក​ចែកជូនបងប្អូនដែ​លរងគ្រោះសារទឹកជំនន់ នៅពេលនេះ គឺជាអំ​ណោយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរខ្ពស់ពី​ការរ​ស់នៅ​របស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា។

អំណោយដែ​លផ្តល់ជូនប្រជាព​លរដ្ឋទាំង​៤៥០គ្រួសារ​ រួម​មាន៖ ទឹកបរិសុទ្ធវីតាល់ ០១កេស, អង្ករ ២៥​គីឡូក្រាម, មីជាតិ ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ និងទឹកស៊ីអ៊ីវ ០១យួរ ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!