ព័ត៌មានជាតិ

ព្រះសង្ឃ ពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសកសាងព្រះអង្គធំខ្ពស់នៅវត្តកូបតូច ឃុំគុត្តសតស្រុកអូរជ្រៅ

(បន្ទាយមានជ័យ):សហគមន៍ព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសកាលពីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២២ បានធ្វើពិសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបញ្ចុះបឋមសិលាតម្កល់ព្រះអង្គធំដែលទំហំអគារទ្រ២៤មគុណ២៤ម កម្ពស់១៨ម ,ធ្វើបុណ្យផ្កាប្រាក់សាមគ្គីនិងរាប់បាត្រព្រះសង្ឃ១០៩អង្គ នៅវត្តពោធិ៍ញាណកូបតូចភូមិកូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

យោងព្រះគ្រូវរធម្មោ សំម៉ាយ ប៉ាន់សូផាន់ និងព្រះគ្រូតេជពពោលាភូម៉ាភូម៉ាលីបានមានសង្ឃដីការថា : ខឿនបល្ល័ង្គនិងព្រះពុទ្ធរូបអង្គធំនេះ ផ្តួចផ្តើម ផ្តល់សទ្ធាកសាងដោយ :
១-ព្រះគ្រូអត្ថកោវិទោខៀវ សំប៊ូន ។ ២-ព្រះគ្រូវរធម្មោ សំម៉ាយ ប៉ាន់សូផាន់ ។ ៣-ព្រះគ្រូតេជពពោលាភូម៉ា ភូម៉ាលី ៤-ឧបាសិកានូភិន សែរ លោកណយ អ្នកស្រីកាន់ហារនិងក្រុមគ្រួសារ ។៥-លលកសំ ឆូក អ្នកស្រីឌួរព្រមទាំងបុត្រ ចៅ។
៦-លោកចយ អ្នកស្រីសូវ៉ាត ភិនិត ឧបាសកថង ឌី ភិនិត ឧបាសកប៉ានអឿ ម៉ាបនិងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយក្នុងនិងក្រៅប្រទេសផងដែរ ។

ក្នុងពិធីនោះមានការនិមន្តនិងអញ្ជើញ មានព្រះតេជគុណ ឧបាសិកា ឧបាសកដូចខាងលើដែលជាជនរួមឈាមខ្មែរដើមកំណើតខ្មែរ ឡាវ ថៃ គង់និងរស់នៅក្នុងប្រទេសកម្ពុជា នៅសហរដ្ឋអាមេរិកនិងថៃ ព្រះគ្រូប៉ុក ចំរើន ចៅអធិការវត្តស្ទឹងបត់និងជាព្រះអនុគណក្រុងប៉ោយប៉ែត ព្រះគ្រូចៅអធិការវត្តនានា លោកយឹម សំណាង អភិបាលស្រុកអូរជ្រៅនិងសហការីពីរដ្ឋបាលស្រុក ឃុំ ធម្មការ នគរបាល កងរាជអាវុធហត្ថ កងទ័ពនិងពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។

ព្រះតេជគុណ ក៏ដូចឧបាសិកានូភិន សែរ អ្នកស្រីឌួរបានអោយដឹងថា : អាចឈានដល់ការកសាងសមិទ្ធផលនេះបាន គឺជាស្រះស្រួល មូលមតិនិងចូលសទ្ធាជ្រះថ្លា ហើយជឿជាក់យ៉ាងមុតមាំលើព្រះពុទ្ធសាសនា ។គណៈ:កម្មការសាងសង់បានអោយដឹងថា :បល្លូ័ង្គនិងព្រះអង្គធំស្កឹមស្កៃនោះគ្រោងចំណាយ ពី៤០ទៅ៥០ម៉ឺនដុល្លាសរអា ហើយប្រើពេលសាងសង់ពី២ទៅ៤ឆ្នាំ ។

លោកយឹម សំណាង អភិបាលស្រុកអូរជ្រៅមានប្រសាសន៍ថ្លែងអំណរព្រះគុណ អរគុណដល់កម្លាំងមហាសាមគ្គី និងទឹកចិត្តស្នេហាមាតុភូមិកំណើតរបស់ព្រះសង្ឃ ពុទ្ធបរិស័ទនិងសប្បុរសជនដែលផ្តួចផ្តើមកសាងពុទ្ធរូបអង្គធំស្កឹមស្កៃនេះ។

លោកបន្តថា :នេះជាការរួមចំណែកជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ ពង្រឹងជំនឿលើពុទ្ធសាសនាជាសានារដ្ឋ។

សូមបញ្ជាក់ថា ក្នុងពិធីខាងលើមានកិច្ចខាងសាសនា ខាងសំណងនិងក៏មានចែកសម្ភារ:សិក្សាដល់សិស្សានុសិស្សមត្តេយ្យនិងបឋមសិក្សាផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!