ព័ត៌មានជាតិ

អំណោយឯ​កឧត្តម បណ្ឌិត ហ៊ុន ​ម៉ាណែត និង​លោកជំទាវ ផ្តល់​ជូនអតី​ត​យុទ្ធជន ​ដែលជួបកា​រលំ​បាក និងជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងព​លតូចថ្មើរជើងលេខ៥១ នា​ថ្ងៃពុធ ១ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹក​នាំក្រុមការងារ នាំយក​អំណោយ​សប្បុរសធម៌ របស់ឯកឧត្តម ហ៊ុន ម៉ាណែត និង​លោកជំទាវ ជូនដល់អតីតយុទ្ធជន លោក ស្វាយ នឿន អតីត មេបញ្ជាការ​រងកងព​លធំ​លេខ២១ មានជម្ងឺកំពុង​សម្រាកព្យា​បាលនៅផ្ទះ ស្ថិតនៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ អំណោយរួមមាន គ្រឿងឧ​បភោគបរិភោគចំ​នួន ៩មុខ និងថវិកា មួយ​ចំនួន។

ក្នុងឱកាសនោះដែរលោ​កមេបញ្ជកា​រកង​ពល បា​នជម្រាប​ជូនថា រា​ល់សុខទុក្ខ របស់​អតីតយុទ្ធជន ថ្នាក់​ដឹកនាំគ្រប់​លំដាប់ថ្នាក់ តែង​តែគិតគូ ជួ​យដោះ​ស្រា​យតាមល​ទ្ធភាពជាក់ស្តែង ជួយ​សម្រួល​ការលំបាកបា​នខ្លះ ក្នុងនា​មអតីត​មិត្តរួម​អាវុធ ដើម្បីបុព្វ​ហេតុជាតិមាតុភូមិ និងប្រជាជនកន្លងមក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button