ខេត្តពោធិ៍សាត់: ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តធុនធំនិងធុនតូចនៅចំណុចលើផ្លូវជាតិប្រមោយទៅសំឡូត ស្ថិតនៅក្នុងភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បណ្ដាលឲ្យខូចខាតរថយន្តទាំងសងខាង(ស្រាល) សំណាងហើយមិនមានមនុស្សគ្រោះថ្នាក់ ។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះបើតាមតៃកុងរថយន្តធុនធំពាក់ស្លាកលេខ ព្រះសីហនុ 3A-6800 បានឲ្យដឹងថា ខ្លួនបានបើកបរក្នុងទិសដៅពីលិចទៅកើត ពោលគឺ ពីប្រមោយឆ្ពោះទៅសំឡូត ខេត្តបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តធុនតូចមួយគ្រឿងបានបើកឆ្លងផ្លូវពីកន្លែងសប់កង់រថយន្ត ឆ្លងចូលផ្លូវអាទិភាពរបស់ខ្លួន(រថយន្តធុនធំ)ស្របទិសគ្នា ពេលនោះខ្លួនបានស៊ីផ្លេហើយដែរក៏ប៉ុន្តែរថយន្តធុនតូចនោះនូវតែបន្តបើកឆ្លងផ្លូវដោយមិនបានមើលក្រោយ ដោយឃើញបែបនេះខ្លួនក៏បានជាន់ហ្វ្រាំងអូសប្រមាណជា ៥០ម៉ែត្រ ខំព្យាយាមគេចរហូតជិតធ្លាក់ផ្លូវ ហើយក៏ត្រូវរថយន្តធុនតូចបុកចំជំហៀងផ្នែកខាងមុខ បណ្ដាលឲ្យខូចខាតតែម្ដង។
ដោយឡែកម្ចាស់រថយន្តធុនតូចពាក់ស្លាកលេខ ភ្នំពេញ 2AE-4737 បានឲ្យដឹងដែរថា រថយន្តធុនធំខាងលើបានបើកបុករថយន្តរបស់ខ្លួនពីក្រោយពេញទំហឹង បណ្ដាលឲ្យខូចខាត។ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងដែរថា មុនពេលកើតហេតុបានឃើញរថយន្តធុនធំបើកនៅលើផ្លូវអាទិភាពរបស់ខ្លួនពីលិចទៅកើត ពោលគឺខាងស្ដាំ លុះមកដល់ចំណុចកើតហេតុខាងលើក៏ត្រូវរថយន្តធុនតូចបើកឆ្លងកាត់ពីរកន្លែងប៉ះកង់រថយន្តទៅផ្លូវអាទិភាពរបស់រថយន្តធន់ធំបណ្ដាលឱ្យរថយន្តធុនធំគេចធ្លាក់ផ្លូវមួយចំហៀង និងបាក់បង្គោលរបាំងផ្លូវរបស់រដ្ឋមួយដើម ថែមទាំងខូចខាតរថយន្តទាំងសងខាង ហើយមួយវិញទៀតករណីម្ចាស់រថយន្តធុនតូចថា រថយន្តធុនធំបានបុករថយន្តរបស់ខ្លួនពីក្រោយតែផ្ទុយទៅវិញ
រថយន្តតូចទេដែលបានប៉ះគ្នាជំហៀង ផ្នែកខាងមុខ បើសិនបុកពីក្រោយមែននោះម្លោះរថយន្តធុនតូចនោះនឹងខូចខាតខ្ទេចពីក្រោយមិនខាន។
ក្រោយពីកើតហេតុអ្នកសារព័ត៌មានយើងបានចុះទៅផ្តិតយកភាពនិងសម្ភាសន៍អ្នកពាក់ព័ន្ធ ហើយក៏ត្រូវបានមន្ត្រីនគរបាលស្រីមួយរូបពាក់អាវយឺតស៊ីវិលបានស្ទុះមកសួរនាំអ្នកសារព័ត៌មាន ជំនួសម្ចាស់រថយន្ត មិនចង់ឲ្យថតផ្សាយនោះឡើយ ដោយក្រោមហេតុផលធ្វើឲ្យប៉ះពាល់ឡានលក់មិនចេញជាដើម ។លោកស្រីដែលអះអាងជាមន្ត្រីនគរបាលរូបនេះបានបញ្ជាក់ថា មន្ត្រីនគរបាលតែងតែទុកឱកាសឲ្យភាគីទាំងសងខាងចរចាគ្នាក្រៅប្រព័ន្ធច្បាប់ បើសិនចរចាមិនត្រូវទេនោះហ្នឹងហៅមន្ត្រីជំនាញឲ្យធ្វើការវាស់វែងនិងយករថយន្តទៅរក្សាទុក្ខដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ក្នុងដំណើរការចរចានោះដែរបើតាមម្ចាស់រថយន្តធុនធំបានបញ្ជាក់ថា ខាងរថយន្តតូចទាសំណងពីខ្លួនចំនួន ៦០០ដុល្លារ ទាំងខ្លួនគ្មានកំហុស តែខ្លួនមិនព្រមបង់នោះឡើយ បើសុំមនោសញ្ចេតនាត្រឹម១០០ដុល្លា ប្រហែលអាចបាន តែភាគីរថយន្តធុនតូចមិនព្រម តែទោះយ៉ាងនេះក្តី រថយន្តធុនធំថានឹងឲ្យសមត្ថកិច្ចយកទៅរក្សាទុកដោះស្រាយគ្នាតាមច្បាប់ទៅចុះ។
ក្រោយពីទទួលបានព័ត៌មានថា រថយន្តតូច បានទារសំណងពីរថយន្តធំនោះ ម្ចាស់រថយន្តធុនធំក៏ដូចជាមហាជនដែលនៅកន្លែងកើតហេតុបានហួសចិត្តនិងលើកឡើងថា អយុត្តិធម៌សម្រាប់ម្ចាស់រថយន្តធំ ទាំងខ្លួនមិនបានប្រព្រឹត្តខុស ពោលគឺរថយន្តធុនតូចទៅវិញទេដែលបានមកបុកលើផ្លូវអាទិភាពរបស់រថយន្តធុនធំ បែរជារថយន្តធន់តូចមកទារសំណងទៅវិញ ក្នុងនោះក៏មានការសម្របសម្រួលពីមន្ត្រីនគរបាលស្រីមួយរូបដោយប្រជាពលរដ្ឋនិងតៃកុងរថយន្តធុនធំ បានអះអាងថា ជាខ្សែបងប្អូនជាមួយម្ចាស់រថយន្តធុនតូចថែមទៀតផង ទើបបានជាការចរចាគ្នានេះហាក់បីដូចជាលំអៀងនោះ ៕