ព័ត៌មានជាតិ

ទិវាជាតិអប់រំបណ្តុះប​ណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើក​ទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើ​ត​ផលិតភាពការងារ និងភាព​ប្រកួតប្រជែងខ្ពស់”

(កំពង់ចាម)៖ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃ​គណ:អភិបាល ខេត្តកំពង់​ចាម នៅព្រឹកថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០២២ អញ្ជើ​ញជាគណៈអធិ​បតីក្នុងទិវាជាតិអ​ប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើ​កទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើ​តផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់”​។​

ពិធីនេះប្រារព្ធឡើងនៅវិទ្យាស្ថានព​ហុបច្ចេកទេស ខេត្តកំពង់ចាម​ ដោយ​មានការអញ្ជើញចូលរួ​មពី​សំ​ណាក់ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តអភិបាលរងខេត្ត នាយ​កនាយករងរដ្ឋបាល កងកម្លាំហទាំងបីមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន សាស្ត្រចារ្យ លោក​គ្រូអ្នកគ្រូ និងសិស្ស និស្សិត ចូលរួមប្រមាណជិត៥០០នាក់ផងដែរ។

 

ក្នុងឱកាសទិវា​ជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំព​ង់ចាម បានមានប្រសាសន៍​ថា យុវជនយើងបច្ចុប្បន្ន បន្ទាប់ពី​បានប្រឡង​ជាប់មធ្យម​សិក្សាទុតិយភូមិរួច មិនសូវចាប់អារម្មណ៍អំពី សិក្សាជំនាញបច្ចេកទេសនោះទេ គឺពួកគាត់សម្លឹងទៅរកកម្រិតមហាវិទ្យាល័យតែម្ដង ។ ដោយពួកគាត់មើលរំលងចំណេះជំនាញបច្ចេកទេស ដែលចំណេះដឹងនេះ អាចរៀនរយៈពេលខ្លី អាចចេញទៅធ្វើការរកចំណូលប្រចាំថ្ងៃ និងធ្វើការរៀនបន្ថែម ដើម្បីពង្រីកមុខរបរ ផ្សេងៗទៀត ធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង ។

 

ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានា​យ​​ករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ណាស់ ក្នុងការកសាងនូវធនធានមនុស្ស គឺចាប់ផ្ដើមពី​កម្រិត​ជំនាញ ដើម្បីបង្កើត​នូវមុខរបរ ការងារក្នុងគោលបំណង​លើកកម្ពស់នៅកម្រិតជីវភាព របស់ប្រជាព​លរដ្ឋ ស្របពេល​ដែលប្រទេស​យើងកំពុងមានការអភិវឌ្ឍន៍ ។

គូសបញ្ជាក់ថា វិទ្យាស្ថានព​ហុបច្ចេកទេសខេត្តកំពង់ចាម មានបណ្តុះប​ណ្តាលលើជំនាញដូចជា វិស្វក​ម្មអគ្គិសនី វិស្វកម្មអេឡិចត្រូចនិ​ក វិស្វកម្មយន្តសាស្ត្ររថយន្ត វិស្វកម្មសំណង់ស៊ីវិល បរិក្ខារត្រ​ជាក់ឧស្សាហ​កម្ម វិទ្យាសាស្ត្រកុំព្យូទ័រ និងមានជំនាញជាច្រើនទៀត​ស្របតាមតម្រូវការទីផ្សារការងារ ។ ដោយវិទ្យាស្ថាន​បានបណ្តុះបណ្តាលចាប់ពីកម្រិតវិញ្ញាបនបត្ររហូតដល់កម្រិតបរិញ្ញាបត្រ (ដោយ​សិក្សា​ចាប់ពីមួយសប្តាហ៍ រហូតដល់៥ឆ្នាំ)។ ក្នុងនោះ វិទ្យាស្ថាន​បានខិតខំលើ​កកម្ពស់ការ​បណ្តុះ​បណ្តាល និងការងារ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង ដោយខិតខំស្វែងរកដៃគូ ដូចជា​រោងចក្រ សហគ្រាស ដើម្បីឲ្យសិស្ស និស្សិតចុះហាត់ការ ការងារ និងកម្មសិក្សា។ ជាពិសេ​សស្វែងរ​កការងារជូននិស្សិតក្រោយបញ្ចប់ការសិក្សាស្របតាមជំនាញ និងសមត្ថភាពរបស់ សិស្ស និស្សិតផ​ងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!