កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនស​ង្ស័យម្នាក់ ​ទៅតុលាការ ​ពាក់ព័ន្ធ ករណី​លួចទ្រ​ព្យ​សម្បត្តិ

(បន្ទាយមានជ័យ) ៖កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបាន​ពាក្យបណ្តឹ​ងរបស់ជ​នរងគ្រោះ​ឈ្មោះ ជឹម ម៉ាណាការ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅបុរីសានកូ ស្ថិតក្នុងភូមិផ្សារ​កណ្តាល សង្កាត់ផ្សារកណ្តា​ល ក្រុងប៉ោយប៉ែត ស្តីពីករណីលួចទ្រព្យសម្បត្តិប្រព្រឹត្តិកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០​២៥ នៅចំណុចផ្ទះ​ល្វែងក្នុងបុរី​សានកូ ស្ថិតក្នុងភូមិផ្សារ​កណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ក្រោយពីទទួលបានបណ្ដឹងពីជនរងគ្រោះខាងលើ កម្លាំងជំនាញមូលដ្ឋានក្រុងប៉ោយប៉ែត បានចុះ​ដល់ទីតាំងកើ​តហេតុ ហើយពិនិត្យមើល​តាមកាមេរ៉ាសុវត្ថិភាពកំណត់មុខសញ្ញា និងបានធ្វើកា​រស្រា​វជ្រាវ រហូតដល់​វេលាម៉ោងប្រ​ហែល០៦ និង៣០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ស្រាប់តែជ​នសង្ស័​យបានធ្វើសកម្មភាពលួចយកគ្រែរបស់ជនរងគ្រោះម្ដងទៀត ​ដោយដឹកតាមម៉ូតូម៉ាកហុងដា ភីស៊ីអ៊ិច​ ពណ៌ស ហើយត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដេញតាមរ​ហូតឈាន​ដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ាន ចាន់រ៉ា ភេទប្រុស អាយុ៤៣​ឆ្នាំ រស់នៅភូមិ​ផ្សារក​ណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ព្រមទាំងធ្វើការចាប់យកវត្ថុតាង គ្រែដែក០​២ជាន់ ចំនួន០១ឈុត, កុំព្យូទ័រលើតុម៉ាក HAILAN ចំនួន០១ឈុត, កូនធុងបាសម៉ាកHARMAN KARDON ចំនួន០១គ្រឿង,ទូរទឹកកកម៉ាក AUX ពណ៌ប្រផេះ ចំនួន០១គ្រឿង, ម៉ាស៊ីនបោក​សម្លៀកបំពាក់ម៉ាក ​MEILE ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង ,ទូរស័ព្ទដៃម៉ាកIPHONE ចំនួន០៧​គ្រឿង (IPHONE7 ចំនួន០៦គ្រឿង និងIPHONE7 PLUS  ចំនួន០១គ្រឿង (បានប្រគល់ជូនជន​រងគ្រោះវិញ) ម៉ូតូម៉ា​ក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KV-3694 ចំនួន០១គ្រឿង រួចនាំទៅ​កាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតីវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួននិ​ង​សួរនាំរួច ជនសង្ស័យបានឆ្លើយ​សារភាពថា វត្ថុតាងដែលសមត្ថកិច្ចដកហូពិត ខ្លួនពិ​តជាបា​នមកពីការលួ​ចពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំ​ណុំរឿងបញ្ជូន​ទៅកាន់បញ្ជាកា​រដ្ឋានកង​រាជអាវុធ​ហត្ថខេត្តចាត់ការបន្តតា​មនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូ​វបានកម្លាំង​ការិយាល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅតុ​លាការហើយ នៅថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *