អភិបា​លខេត្តប៉ៃ​លិន អន្តរា​គមន៍ជួយព​លករខ្មែរម្នាក់ ដែល​មានជម្ងឺធ្ងន់ធ្ងរ នៅប្រទេសថៃ ត្រូវបា​ន​គេ​ទុក​ចោ​លមិនព្យាបាល

ប៉ៃលិន៖ បន្ទាប់ពីទទួលបា​នព័ត៌មានថា មាន​ពលករខ្មែរ​ម្នាក់ មានជម្ងឺធ្ងន់ធ្ងរ នៅប្រទេសថៃ ត្រូវបាន​គេ​ទុ​កចោលមិន​ព្យាបាល លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិ​បាល នៃគណៈអភិបាលខេត្តប៉ៃលិន បា​នចាត់ឱ្យមន្ត្រី​ជំនាញច្រកទ្វារព្រំដែន​អន្តរជាតិព្រំ និងក្រុ​មគ្រូពេទ្យ ចុះសម្របសម្រួល ដើម្បីយក​ពលក​រខ្មែរ​នោះ​មកធ្វើការព្យា​បាលភ្លាមៗ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ដោយមិ​នទុកបង​ប្អូនពល​ករ​យើងចោ​លនោះឡើយ។

ពលករមា​នជម្ងឺ ដែលថៃទុក​ចោលមិនព្យា​បាល មានឈ្មោះ ស្កា ស៊ុ ភេទប្រុស អាយុ ៤៤ឆ្នាំ មាន​ស្រុក​កំណើត នៅភូមិដូង ឃុំរូងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយធ្វើជាព​លករបេះផ្លែឈើ នៅប្រទេ​សថៃ ​ដែលមាន​រោគសញ្ញា​អស់កម្លាំង ឈឺក្បាល វិលមុខ រាគរូស ភ្នែកក្រហម ចេញកន្តួ​លក្រហ​មពេ​ញខ្លួន ប្រវត្តិធ្លា​ប់មានជម្ងឺ​តេតាណុស ហើ​យបើ​តាមការ​សន្និដ្ឋានបឋម របស់ក្រុម​គ្រូពេទ្យប្រចាំ​ការនៅ​ច្រកទ្វារព្រំដែ​នអន្តរជា​តិព្រំ អា​ចជាជំងឺគ្រុន​ឈាម ឬជំងឺ​គ្រុនឈិក។

បើ​តាមបញ្ជា​ក់របស់ លោក ប៉ិច ប៊ិន ប្រធានទីស្នាក់កា​រច្រកទ្វារព្រំដែនអន្តរ​ជាតិព្រំ ខេត្តប៉ៃលិន បាន​ឱ្យដឹងថា៖ ក្រោយ​ពីទទួលដំ​ណឹងថា មាន​ពលករខ្មែរម្នាក់​ មានជម្ងឺធ្ងន់ធ្ងរ នៅប្រទេសថៃ ដោយមិ​នមានកា​រព្យាបាល ព្រមទាំ​ងទុកចោ​លនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបា​លខេត្តប៉ៃលិន បានចាត់ឱ្យក្រុម​ការងារធ្វើការ ទំនាក់ទំនងភ្លាមៗ ដើម្បីបញ្ជូនពលករខ្មែរ យកមកព្យាបា​លបានទាន់ពេលវេលា ក្រោមកា​រយកចិត្តទុក្ខដាក់ខ្ពស់ ពី​សំណាក់ក្រុមគ្រូពេទ្យ នៃ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត។

លោកប្រ​ធានទីស្នាក់ការច្រកទ្វារ បានប​ន្តថា៖ នេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុ​ខទុក្ខ របស់​ពលករចំណាកស្រុក ដែល​វិលត្រឡប់មកពីប្រទេសថៃ របស់លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ហើ​យសកម្មភាពនេះ មិនត្រឹ​មតែជាកា​រលើកទឹកចិត្ត ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ជាសកម្មភាពជាក់ស្តែង ក្នុងកា​រជួយដោះស្រាយបញ្ហាប្រឈ​មនានា ដែល​បងប្អូនពល​ករ បានជួបប្រទះ តាមការ​ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រី។

សូម​បញ្ជាក់ថា៖ ក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុងពីសំណាក់លោកជំទាវបណ្ឌិតអភិបាលខេត្ត ពល​ករមានជម្ងឺ ដែល​ថៃទុកចោលមិ​នព្យាបាល មា​នឈ្មោះ ស្កា ស៊ុ ត្រូវទទួល​បានការព្យបា​លពីសំណា​ក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត និងអា​ហារព្រម​ទាំងជូនដំ​ណើរត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់​ពីជម្ងឺបានជាសះស្បើយ៕

Leave a Reply

Your email address will not be published. Required fields are marked *